Posted by : ND
Saturday, January 17, 2015
ជាទូទៅនៅក្នុង Blogspot គឺមាន page ជាច្រើន ដែលត្រូវបាន កំណត់មករួចជាស្រេច នៅពេលដែលយើងធ្វើការជ្រើសរើស Template នោះ។
ប៉ុន្តែយើងក៏អាចកែប្រែ បន្ថែម បន្ថយ ឬក៏ធ្វើការប្ដូរឈ្មោះទៅលើ page នោះបានដែរ។
ជាដំបូងយើងត្រូវចូលទៅកាន់ www.blogger.com រួចធ្វើការ sign in ចូលទៅក្នុង Blogspot របស់យើងជាមុនសិន។
បន្ទាប់ពីធ្វើការ sign in រួចហើយវានឹងបង្ហាញផ្ទាំងមួយ យើងត្រូវចុចលើ Moer optione
ចុចលើពាក្យ Layout
រួចពីនោះ វានឹងបង្ហាញ page ថ្មីមួយ។
បន្ទាប់មកទៀតយើងត្រូវធ្វើការជ្រើសរើសទីតាំងដែលយើងចង់់បន្ថែម ដោយចុចទៅលើពាក្យថា Add a Gadget
ពេលដែលយើងចុចទៅលើពាក្យ Add a Gadget រួចហើយវានឹងបង្ហាញផ្ទាំងមួយ យើងគ្រាន់តែស្វែងរកពាក្យថា Pages
បន្ទាប់ពីនោះត្រូវចុចលើសញ្ញា +
Page ថ្មីនឹងឡើងមក រួចហើយចុចលើពាក្យថា save
បន្ទាប់មកទៀតចុចលើពាក្យ Save arrangement
ចុចលើ Pages
យកពាក្យថា New page
ក្រោយពេលដែលយើង ចុចលើ New page រួចហើយវានឹងបង្ហាញផ្ទាំងមួយទៀត នៅក្នុង Page title គឺយើងត្រូវបំពេញពាក្យដែលយើងចង់បង្កើត Page ថ្មីនោះ ហើយសរសេរអ្វីដែលទាក់ទងនឹង New Page របស់យើង
ចុចពាក្យ Publish
ជាចុងក្រោយយើងក្រាន់តែចុចលើពាក្យថា View blog ជាការស្រេច។