DjD Remix new song faky club

Tuesday, April 5, 2016
Posted by ND
ការប្រើប្រាស់កុំព្យូទ័រប្រចាំថ្ងៃរបស់អ្នក គឺមិនអាចប្រាកដបានថា អ្នកនឹងប្រើតែកម្មវិធីតិចតួច ឬកម្មវិធីស្រាលៗនោះទេ។ ជួនកាលអ្នកអាចនឹងប្រើនូវកម្មវិធីធំៗ ឬកម្មវិធីដែលធ្ងន់ៗ ដែលជាហេតុបណ្ដាលអោយកុំព្យូទ័របស់អ្នកដំណើរការយឺត។នៅក្នុង ៥ចំនុចខាងក្រោមនេះ យើងនឹងធ្វើការបង្ហាញអ្នកនូវវិធីដែលអោយលោកអ្នកយកទៅដើម្បីធ្វើការសាកល្បងអនុវត្តដោយខ្លួនលោកអ្នកផ្ទាល់។

១. ជៀសវាងការដាក់ឯកសារនៅលើ Desktop

យើងត្រូវដឹងថា កាលណាយើងដាក់ឯកសារផ្សេងៗនៅលើ Desktop នោះវានឹងនាំអោយពេញ Drive C ដោយមិនដឹងខ្លួន បើកាលណាយើងដាក់វារហូតពេញ ឬជិតពេញ វានឹងធ្វើអោយ RAM (Random Access Memory) ដែលវាដើរតួនាទី ដំណើរការបណ្ដោះអាសន្ន នោះវានឹងអស់កន្លែងសំរាប់ដំណើរការ ឬរក្សាទុកឯកសារលែងបាន នោះហើយដែលជាហេតុនាំអោយកុំព្យូទ័ររបស់អ្នកដំណើរការយឺត។

២. លុបឯកសារបណ្ដោះអាសន្នចោល

យើងអាចលុបនូវឯកសារបណ្ដោះអាសន្នចោលបានដោយគ្រាន់តែចុច Window + R រួចវាយពាក្យ %temp% ឬ “%tmp%” ឬក៏ “temp” បន្ទាប់មកចុច Enter ហើយធ្វើការ Select នូវ File ទាំងអស់ រួចលុបវាចោល។

៣. អនុវត្ត Disk Cleanup

ដោយចុចទៅលើ Window + R រួចវាយពាក្យ “cleanmgr” រួចហើយយើងជ្រើសរើសយក Drive ណាមួយដើម្បីធ្វើការសម្អាតវាអោយបានស្អាត នឹងមានប្រសិទ្ធភាព។

៤. អនុវត្ត​សម្អាត Disk Defragmenter

ការដែលយើងបើកប្រើប្រាស់នូវកម្មវិធីច្រើនក្នុងពេលតែមួយ វាក៏ធ្វើអោយកុំព្យូទ័ររបស់យើងដំណើរការយឺតដែរ ដូចនេះ ដើម្បីជាការបង្ការ យើងត្រូវចូលទៅកាន់ Window​ រួចវាយ Disk នោះវានឹងសម្អាត Drive បានយ៉ាងស្អាត។

៥. លុប​ទិន្នន័យ​ចាស់​ៗ​ពី Prefetch Windows

ដោយយើងត្រូវ​ចុច Window + R រួចហើយវាយ​ពាក្យ prefetch ដើម្បីធ្វើការ​លុបនូវ File ណា​ដែល​គ្មាន​ប្រយោជន៍​ ឬដែលយើងមិនបានប្រើប្រាស់ចោល​ទាំង​អស់។

ឆ្លងតាមការណែនាំនូវក្នុចំនុច ទាំង ៥​ ខាងលើ យើងសង្ឃឹមថា អ្នកនឹងអាចយកទៅអនុវត្ត ដើម្បីអោយកុំព្យូទ័ររបស់អ្នកអាចដំណើរការបានលឿនជាងមុន។
សម្រាប់ការធ្វើការប្រចាំថ្ងៃរបស់អ្នក លោកអ្នកមិនដឹងថានឹងត្រូវទៅប្រជុំ ឬដើរទៅណាចោលកុំព្យូទ័ររបស់អ្នកអោយទុកនៅចោលនោះទេ។​ ហើយនៅពេលដែលអ្នកទុកកុំព្យូទ័រនៅចោលយូរវាអាចនឹងធ្វើអោយកុំព្យូទ័ររបស់អ្នកអស់ថ្ម។ ដូច្នេះហើយបើលោកអ្នកមិនចង់អោយកុំព្យូទ័ររបស់លោកអ្នកទុកនៅអោយអស់ថ្មចោលនោះសូមអនុវត្តន៍តាមវិធីសាស្ត្រដូចខាងក្រោម៖
វិធីធ្វើ៖
  • ចុចម៉ៅខាងស្ដាំនៅលើ Desktop
  • យកពាក្យ New
  • ចុច​ Shortcut


  • បន្ទាប់មកវានឹងឡើងផ្ទាំងមួយឡើងមក
  • នៅក្នុងប្រអប់ Type គឺជាកន្លែងដែលយើងត្រូវបំពេញកូដ

  • ចូល Copy កូដនៅក្នុងវង់ក្រចកនេះ ( %windir%\System32\shutdown.exe -s -f -t 0000 ) យកទៅដាក់នៅក្នុងប្រអប់ Type

  • នៅត្រង់ 0000 គឺជាកន្លែងដែលយើងត្រូវកំណត់ម៉ោងអោយកុំព្យូទ័របិទ
  • សម្រាប់ឧទាហរណ៍
- ប្រសិនបើយើងចង់អោយកុំព្យទ័ររបស់យើងបិទនៅម៉ោង 9:00 យើងត្រូវយក 9 x 60=540 នាទី
​​   540 x 60=32400 វិនាទី
  • ដូច្នេះយើងត្រូវប្ដូរលេខ 0000 ដាក់ទៅជា 32400


  • បន្ទាប់មកចុច Next


  • រួចចុច Finish


  • បន្ទាប់ពីនោះអ្នកនឹងបានឃើញ Shortcut សម្រាប់បិទកុំព្យូទ័រដោយស្វ័យប្រវត្តិ នៅលើ Desktop
  • អ្នកគ្រាន់តែចុច ម៉ៅឆ្វេង ២ ដងនៅលើ  Shortcut នោះវាត្រូវបានដំណើរការ។
អត្ថបទ៖ Vandy SC Kep
អ្នក​អាច​កំណត់​ឲ្យ​ឃើញ​អ្នក​ Online ​ចំពោះ​មនុស្ស​ដែល​អ្នក​ចង់​ឲ្យ​ឃើញ​ដោយ​គ្រាន់​តែ​ធ្វើ​តាម​វិធី​ខាង​ក្រោម៖
-ចូល​ទៅ​កាន់ ​Advanced chat settings​ ដោយ​ចុច​លើ​សញ្ញា​ដែល​បាន​បង្ហាញ

off line

-វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ដូច​ខាង​ក្រោម​

off line

-ចុច​លើ​ពាក្យ​ “Turn on chat for only some friend”
-បន្ទាប់​មក​បញ្ចូល​ឈ្មោះ​ Friend​ ដែល​អ្នក​ចង់​ឲ្យ​ឃើញ​ រួច​ចុច​ Save ​នោះ​ជា​ការ​ស្រេច

off line1
                 ជំងឺខ្វាក់ពណ៌ ឬជំងឺកង្វះចក្ខុវិស័យពណ៌ គឺជាការអសមត្ថភាព ឬថយចុះនូវសមត្ថភាពក្នុងការមើលឃើញពណ៌ ឬការមើលឃើញខុសគ្នានៃពណ៌ នៅក្រោមលក្ខខណ្ឌធម្មតាដូចមនុស្សទូទៅ។
ជំងឺខ្វាក់ពណ៌ ភាគច្រើនមានការប៉ះពាល់ដល់ប្រជាជនទូទៅ។ មូលហេតុជាធម្មតាភាគច្រើន គឺជាកំហុសនៅក្នុងការអភិវឌ្ឍនៃសំណុំមួយ ឬច្រើននៃកោណក្រោយភ្នែកយល់ពណ៍នៅក្នុងពន្លឺ និងបញ្ជូនពណ៌ទៅលើសរសៃវិញាណនោះ។ ប្រភេទនៃជំងឺខ្វាក់ពណ៌នេះ គឺជាធម្មតាមានស្ថានភាពផ្លូវភេទដែលបានតភ្ជាប់ជាមួយគ្នា។

ជំងឺខ្វាក់ពណ៌ គឺបណ្ដាលមកពីការខូចខាតនៅចំនុចណាមួយនៃរាងកាយ ឬសារធាតុគីមីដែលធ្វើអោយប៉ះពាល់ទៅដល់ភ្មែក សសៃភ្នែក សសៃវិញ្ញាណ ឬផ្នែកខ្លះនៃខួរក្បាល។
ជំងឺខ្វាក់ពណ៌ គឺត្រូវបានចាត់ថ្នាក់ទៅក្នុងជនបនុស្សដែលពិការភ្នែកក្នុងកំរិតស្រាល ដែលអ្នកដែលមានជំងឺខ្វាក់ពណ៌នេះគឺមើលទៅដូចជាអ្នកដែលខ្វាក់ភ្នែកក្នុងកំរិតស្រាល។
ការសិក្សាខ្លះសន្និដ្ឋានថា ប្រជាជនដែលមានជំងឺខ្វាក់ពណ៌ គឺអាចនឹងមានការប្រសើរឡើងក្នុងការជ្រៀតចូលក្នុងការក្លែងបន្លំពណ៌ដែលជាក់លាក់។ ការរកឃើញបែបនេះ គឺជាក្ដីសង្ឃឹមមួយចំនួនដល់អ្នកដែលមានជំងឺខ្វាក់ពណ៌។
មនុស្សដែលមានជំងឺខ្វាក់ពណ៌ភាគច្រើនអាចមើលឃើញអ្វីដែលមិនច្បាស់ដូចមនុស្សផ្សេងទៀតទេប៉ុន្តែពួកគេមិនអាចមើលឃើញយ៉ាងពេញលេញនូវ ពន្លឺ ពណ៌ក្រហម បៃតង ឬខៀវ។ មានប្រភេទផ្សេងៗគ្នានៃជំងឺខ្វាក់ពណ៌ និងមានករណីកម្របំផុតដែលមនុស្សមិនអាចមើលឃើញពណ៌ណាមួយអ្វីទាល់តែសោះ។
បើទោះបីជាគេដឹងថាជាក្រហមឬ ពណ៌បៃតង នេះមិនមែនមានន័យថា អ្នកជំងឺលាយនូវពណ៌ក្រហមជាមួយនិងពណ៌បៃតងនោះទេ។
ជាធម្មតាលោកអ្នកតែងតែមាននូវគណនីFacebook រៀងៗខ្លួន ហើយតែងតែលេងជាប្រចាំ ពេលខ្លះអ្នកចង់បាននូវវីដេអូមួយដែលគេបានបង្ហោះនៅក្នុងគណនីរបស់គេ។ អ្នកមិនចាំបាច់ប្រើនូវកម្មវិធីជំនួយក្នុងការ Downloadវីដេអូនោះទេគឺគ្រាន់តែអនុវត្តន៍ទៅតាមចំនុចខាងក្រោមនេះ។
វីធីធ្វើ៖
- log in ចូលទៅក្នុងគណនី Facebook របស់លោកអ្នក
-​ បន្ទាប់មកចុច Play វីដេអូដែលអ្នកចង់ Download វានឹងមានសណ្ឋានបែបនេះ
1
- ប្ដូរ www​ នៅក្នុង URL ទៅជាអក្សរ m
2
3
-​ រួចចុច Enter វានឹងឡើងផ្ទាំងមួយឡើង
4
- ហើយចុច Play Video
- នៅពេលដែលវីដេអូកំពុងលេង ចុចម៉ៅខាងស្ដាំ ហើយយកពាក្យ Save Video As...
5
- ពេលនោះវានឹងឡើងផ្ទាំងមួយដើម្បីអោយយើងធ្វើការជ្រើសរើសទីតាំងសម្រាប់ទុកវីដេអូ
- ជ្រើសរើសទីតាំងរួចចុច Save ជាការស្រេច។
6

អត្ថបទ៖ Vandy SC Kep
តើអ្នកមិនចង់បិទកុំព្យូទ័ររបស់អ្នក​ នៅពេលដែលមិនទាន់បានបញ្ចប់ការងារនៅឡើយមែនទេ? ដូច្នេះអ្នកតែងតែ Sleep កុំព្យូទ័ររបស់អ្នកមួយភ្លែត ហើយទើបមកបើក​បន្តការងាររបស់អ្នកទៀត។ អ្នកគ្រាន់តែប្រើ One Click បើសិនជាអ្នក​ប្រញ៉ាប់ប្រញាល់។នៅក្នុងចំនុចខាងក្រោមនេះនឹងបង្ហាញអ្នកនូវចំនុចមួយដែលប្រើត្រឹមតែ One Click៖

របៀបធ្វើៈ
  • ចុចម៉ៅខាងស្ដាំ (Right Click) នៅលើអេក្រង់កុំព្យូទ័រ
  • ចុចពាក្យ New ហើយចុចលើ Shortcut
Restart
  • បន្ទាប់មកវានឹងឡើងផ្ទាំងមួយឡើងមក
Restart1
  • ចូរអ្នក Copy កូដដែលនៅក្នុងវង់ក្រចក (exe powrprof.dll,SetSuspendState 0,1,0)
  • យកកូដដែល Copy ទៅដាក់នៅក្នុងប្រអប់នៃផ្ទាំងនោះ
Restart2
  • ហើយចុច Next
Restart3
  • អ្នកត្រូវប្ដូរឈ្មោះដើម្បីកុំអោយអ្នកមានការភ័ណច្រឡំ (ឧទាហរណ៍ៈ Sleep)
  • បន្ទាប់មកចុច Finish ជាការស្រេច។
Restart4

អ្នកទទួលបាន Shortcut ក្នុងការ Sleep កុំព្យូទ័រហើយ អ្នកក៏អាចប្ដូរ Icon របស់វាដើម្បីអោយអ្នកងាយស្រួលក្នុងការចំណាំដោយៈ
  • ចុចម៉ៅខាងស្ដាំលើ Shortcut ដែលយើងទើបតែបង្កើតនោះ
  • ចុចពាក្យ Propertise
  • រួចហើយវានឹងឡើងផ្ទាំងមួយឡើងមក ត្រូវចុចលើ Change Icon
  • បន្ទាប់មកមានរូបភាពជាច្រើនដែលអ្នកអាចធ្វើការជ្រើសរើសបាន​ ដោយចុចលើរូបនោះ ហើយចុច Ok
  • រួចហើយចុច Ok ដើម្បីបញ្ចប់។
កែប៖ 30-តុលា-2015
សាលាបច្ចេកទេសដុនបូស្កូខេត្តកែប និងខេត្តព្រះសីហនុ បានរៀបចំដំណើរកូសាន្តទៅកាន់រមណីដ្ឋានឋានសួគ៌បូកគោសម្រាប់សិស្សផ្នែកទំនាក់ទំនងសង្គម និងសារពត៌មានទាំងឆ្នាំទី១ និងឆ្នាំទី២ ដើម្បីអោយមានទំនាក់ទំនងល្អ និងជិតស្និតរវាងគ្នានឹងគ្នា ក្រោមការរៀបចំនិងដឹកនាំដោយ លោកពុកលី សំណាង។





រយៈពេលមួយថ្ងៃពេញ ដែលក្រុមនិស្សិតទាំង២ខេត្តបានជួបគ្នា និងបង្កើតភាពស្និតស្នាលរវាងគ្នានឹងគ្នានៅលើរមណីដ្ឋានឋានសួគ៌បូកគោ។ ការជួបជុំនេះក៏មានកម្មវិធីមួយចំនួនដូចជា ការទៅទស្សនាកាស់ស៊ីំណូចាស់ ការហូបបាយជុំគ្នា ការទៅទស្សនាកាស់ស៊ីណូថ្មី ការទៅទស្សនាវត្តសំពៅប្រាំ ការទៅទស្សនា និងងូតទឹកលេងកំសាន្តនៅទឹកធ្លាក់បូកគោ។
ការធ្វើដំណើរកំសាន្តនេះក៏មានការចូលរួមពីលោកគ្រូនាយកសាលានៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប និងលោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកទាំងអស់នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបផងដែរ។
ការដើរកំសាន្តនេះ គឺធ្វើអោយភាពទំនាក់ទំនងរវាងគ្នានឹងគ្នាអោយកាន់តែមាន​ភាពល្អយ៉ាងខ្លាំង និងបាននៅគង់វង្សជាយូរអង្វែងទៅ។

អត្ថបទ៖ Vandy SC Kep
តើអ្នកធ្លាប់ដែរទេនៅពេលដែលចង់បានវីដេអូមួយនៅក្នុង Youtube តែមិនដឹងយកវាមកតាមណា?
នៅក្នុងចំនុចខាងក្រោមនេះនឹងបង្ហាញអ្នកពីវិធីងាយស្រួល និងរហ័សដើម្បីទាញយកវីដេអូនៅក្នុង Youtube មកដាក់ក្នុងកុំព្យូទ័រ ឬទូរស័ព្ទរបស់យើង។
វិធីធ្វើៈ
-បើកចូលទៅកាន់គេហទំព័រ youtube.com
-ចាក់នូវវីដេអូដែលអ្នកចង់ Download

-បន្ទាប់មកមើលទៅលើ URL ឬអាស័យដ្ឋានរបស់វីដេអូនេះ


-ប្ដូរនៅត្រង់ https://www. 


ទៅជា ss

-រួចចុច Enter
-ពេលនោះវានឹងចេញនូគេហទំព័រមួយឡើងមកដែលមានសណ្ឋានបែបនេះ

-ហើយគ្រាន់តែចុចលើ Download ជាការស្រេច។

អត្ថបទ៖ Vandy SC Kep
កែប៖ សិស្សនិស្សិតផ្នែកទំនាក់ទំនងនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប និងខេត្តព្រះសីហនុ បានធ្វើទស្សនៈកិច្ចនៅតាមស្ថាប័នបីកន្លែងផ្សេងគ្នានៅក្រុងភ្នំពេញ កាលពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០១៥ ដើម្បីអោយសិស្សនិសិ្សតទទួលបាននូវការយល់ដឹងពីរបៀបធ្វើការងារខាងក្រៅ។
          សាលាបច្ចេកទេសដុនបូស្កូខេត្តកែប នឹងខេត្តព្រះសីហនុ បានធ្វើការសហការជាមួយនឹងស្ថាប័នចំនួនបីកន្លែងដែលស្ថិតនៅក្រុងភ្នំពេញ ដែលរួមមានដូចជា ដឹឃែមបូឌាដេលី (The Cambodia Dialy); អប្សារា (ANN); និងស៊ី​ អាយ​ ណេត ថេកណូឡូជី (CINET Technology)។
- ស្ថាប័ន ដឹខាមបូឌាដៀលលី (The Cambodia Dialy)

         ភ្នំពេញ៖ ថ្ងៃទី១២ សីហា ២០១៥
                       ម៉ោង ១១ៈ៣០ នាទី ថ្ងៃត្រង់
ទស្សនៈកិច្ច និង​ធ្វើការសាកសួរ ហើយក៏ស្គាល់ពីរបៀបនៃការធ្វើការងាររបស់ក្រុមការងារនៃស្ថាប័នដឹឃែមបូឌាដេលី (The Cambodia Dialy)។ ការធ្វើបទបង្ហាញពីវិធីសាស្រ្ដមួយចំនួនដូចជា វិធីក្នុងការសរសេរ​ពត៌មាន វិធីសាស្រ្ដដើម្បីទទួលបានពត៌មានពីប្រភព វិធីយកពត៌មានដែលពិបាក និងរបៀបដើម្បីធ្វើអោយពត៌មានរបស់យើងល្បីហើយមានអ្នកទស្សនាច្រើន។

- ទូរទស្សន៍អប្សារា (ANN)

          ភ្នំពេញ៖ ថ្ងៃទី១២ សីហា ២០១៥
                       ម៉ោង ០២ៈ៤០ នាទី រសៀល
នៅទូរទស្សន៍អប្សារា និងការដើរទស្សនាពី Studio និងរបៀបនៃការបង្កើតនូវពត៌មានរបស់ទូរទស្សន៍។ បន្ទប់នៃការផ្សាយផ្ទាល់ នូវពត៌មាន និងឧបករណ៍ដែលជំនួយក្នុងការផ្សាយផ្ទាល់។
ការបង្ហាញពីរបៀបនៃការ Key Background ដោយប្រើឧបករណ៍ជំនួយគឺ Data Video។



- ក្រុមហ៊ុន ស៊ីអាយណេត ថេកណូឡូជី ( CINET Technology)
       











           ភ្នំពេញ៖ ថ្ងៃទី១៣ សីហា ២០១៥
                         ម៉ោង ០៣ៈ១០ នាទី រសៀល
ការធ្វើបទបង្ហាញពីវិធីសាស្រ្ដនៃការសរសេរពត៌មានដាក់ក្នុងគេហទំព័រ។
ប្រភេទនៃសារពត៌មានគឺ
- គេហទំព័រ ( Internet Media)
- វិទ្យុ (Radio)
-ទូរទស្សន៍ (Television)។
ដំណើរការនៃការផលិតពត៌មាន៖
- ស្វែងរកពត៌មាន
- ចុះសម្ភាសន៍
- សរសេរ
- ធ្វើបច្ចុប្បន្នភាព
- ចងក្រងជាអត្ថបទពេញលេញ
- ពិនិត្យអត្ថបទ
- កែសម្រួលឃ្លា
- កែសម្រួលអក្ខរាវិរុទ្ធ
- ពនិត្យឡើងវិញ
- ចេញផ្សព្វផ្សាយ។
អត្ថបទដោយ៖ Vandy SC Kep

  • អ្វីទៅជាសារព័ត៌មាន?

សារព័ត៌មាន គឺជាការប្រមូល កែសម្រួល និងបទបង្ហាញនៃសារព័ត៌មាន សម្រាប់ការបោះពុម្ព ការផ្សាយ និងអឺុនធឺណែតផងដែរ។
សារព័ត៌មាន រួមមានវប្បធម៌ ទិដ្ឋភាពសង្គម និងដូចជាសិល្បៈកំសាន្តផងដែរ។ ការបោះពុម្ពផ្សាយ គឺត្រូវរួមបញ្ចូលទាំងរូបថតព័ត៌មាន ហើយរូបថតនោះត្រូវតែមានលក្ខណះជ្រាលជ្រៅ​ និងជាលក្ខណះឯកសារផងដែរ។ នៅសម័យបច្ចុប្បន្ន ការផ្សព្វ ផ្សាយព័ត៌មាន បានក្លាយជាអ្នកផ្ដល់ព័ត៌ និងមតិយោបល់អំពីករណីកិច្ចរបស់សាធារណៈយ៉ាងសំខាន់។

  • រូបថតសារព័ត៌មានគឺជាអ្វី?
រូបថតសារព័ត៌មាន គឺជាប្រភេទនៃសារព័ត៌មានដែលប្រាប់រឿងរ៉ាវអ្វីមួយដោយតាមរយះរូបភាព (រូបភាព ឬវីដេអូ)។
- រូបភាពសាព័ត៌មានមាន ៣ ប្រភេទ៖
  1. រូបភាពសិល្បៈ
  2. រូបភាពការផ្សព្វផ្សាយជាសាធារណៈ
  3. រូបភាពសារព័ត៌មាន

Radio គឺជាដំណើរការនៃការផ្ញើរនិងការទទួលសារ ដោយប្រព័ន្ធរលកសំលេងអេឡិចត្រូម៉ាញេទិច ដោយគ្មានភ្ជាប់ខ្សែ សម្រាប់ធ្វើការផ្សព្វផ្សាយពត៌មានទាំងអស់ទៅកាន់មនុស្សក្នុងសង្គម។
តើ Radio មកពីពាក្យអ្វី?
Radio​ គឺមកពីពាក្យថា Radiotelegraphy ដែលកាលពីដំបូងឡើយវាមានឈ្មោះថា Wireless telegraphy។
នៅឆ្នាំ១៨៩៧ លោក Edourd Branly ជាជនជាតិបារាំង បានហៅឈ្មោះអោយ Radio មានឈ្មោះមួយទៀតថា Radioconductor។
Radio គឺមកពីភាសាឡាតាំង “ to radiate ” ដែលមានន័យថា “ spoke of a wheel, beam of light, ray”
ពាក្យ Radio​ ចាប់ផ្ដើមស្គាល់ និងមនុស្សទូទៅស្គាល់នៅក្នុងឆ្នាំ១៩០៧ នៅក្នុងប្រទេសបារាំង។ ហើយទាហានបារាំងប្រើ Radio ដើម្បីធ្វើការទាក់ទងនៅក្នុងឆ្នាំ១៩១២។
នៅឆ្នាំ១៩២០ គេចាប់ផ្ដើមប្រើ Radio ជាសាធារណៈ នៅអាមេរិច ទ្វីបអឺរ៉ុប និងអាស៊ី។ នៅក្នុងប្រទេសអង់គ្លេស គេហៅ Radio​ ថា Broadcasting នេះមានន័យថា គឺជាពាក្យដែលបានមកពីស្រែ គឺជាការសាប ព្រោះស្រូវ ដែលបាចសាច ។
ប្រវត្តិនៃ Radio​
នៅឆ្នាំ១៨៦៤ លោក James Clerk Maxwell បង្ហាញថា ដែលរលកមេដែកអគ្គិសនីបានផ្សព្វផ្សាយនៅលើលំហ ឬនៅលើអវកាស ( ដែលធ្វើការផ្សព្វផ្សាយ ឬចែកចាយនៅតាមអាកាស )។
នៅឆ្នាំ១៨៨៦ លោក Heinrich Rudolf Herte បានបោះពុម្ពសៀវភៅដែលបង្ហាញពីការរកឃើញរបស់លោក James Clerk Maxwell ។ ហើយបន្ទាប់មកទៀតគាត់ក៏បានរកឃើញនូវរលកវិទ្យុ ( ហើយគាត់បានដាក់ឈ្មោះថា Heinrich​ Waves )។
នៅខែសីហា ១៨៩៤ លោក Oliver lodge គឺជាអ្នកទី១ ដែលបានបង្កើតនូវ Radio មុនដំបូងគេ ប៉ុន្តែវាអាចចាប់បានរលកត្រឹមតែ ៥០ម៉ែត្រតែប៉ុណ្ណោះ។ បន្ទាប់មកនៅឆ្នាំ១៨៩៥ លោក Jagadish Bose ជាជនជាតិឥណ្ឌា បានបង្កើត Radio ដូចលោក Oliver lodge ដែរ។ និងម្នាក់ទៀតគឺលោក Alexander Stepanovich Popov ។

អ្នកដែលបង្កើត Radio នោះគឺលោក Guglielmo Marconi ដែលបានបង្កើតនូវ Radio នៅក្នុងឆ្នាំ១៨៩៦ និងធ្វើការផ្សព្វផ្សាយ។

លោក Guglielmo Marconi

បច្ចប្បន្នបច្ចេកវិទ្យាមានការរីកចំរើនខ្លាំង នៅក្នុងសម័យកាលនេះផងដែរពិភពលោកបានបង្កើតឡើងនូវប្រភេទកាមេរ៉ាជាច្រើននិងទំនើប ដោយអាចថតនូវរូបភាព និងRecord នូវវីដេអូបានយ៉ាងល្អ។
ខាងក្រោមនេះគឺជាកាមេរ៉ាចំនួន5ប្រភេទដែលមានការទទួលគាំទ្រពីអតិថិជន ក៏ដូចជាអ្នកដែលចូលចិត្តប្រើប្រាស់នូវកាមេរ៉ា។

1. Canon EOS 5D Mark II


កាមេរ៉ា Canon EOS 5D Mark II គឺជាប្រភេទកាមេរ៉ា Digital ដែលមាន Len ជាប្រភេទដែលអាចដោះចេញបាន ហើយមាន Len ទំហំ 21.1 pixel​ និងមានFrame Full HD ដែលត្រូវបានផលិតដោយក្រុមហ៊ុន Canon។ជាប្រភេទម៉ាស៊ីនថត​ Canon EOS ដំបូងដែលក្រុមហ៊ុន Canon បង្កើតឡើងដើម្បីឱ្យមានសមត្ថភាពថតវីដេអូ។
វាត្រូវបានទទួលជោគជ័យ និងបានដាក់លក់នៅលើទីផ្សារនៅថ្ងៃទី 17 ខែកញ្ញាឆ្នាំ 2008។

-ប្រភេទ             Digital single-lens reflex camera
-Sensor              36 × 24 mm CMOS
-Maximum         5,616 × 3,744 (21.1 megapixels)
-Lens                 ផ្លាស់ប្ដូរបាន
-Shutter            អេឡិចត្រូនិច
-Shutter speed    30 to 1/8000 s     
-តម្លៃ                $2,699​ (Body)
-ផលិតនៅ​        ប្រទេសជប៉ុន    

2. Nikon D90


កាមេរ៉ា Nikon D90 គឺជាប្រភេទកាមេរ៉ា Digital ដែលមាន Len ជាប្រភេទដែលអាចដោះចេញបាន ហើយមាន Len ទំហំ 12.3 pixel​ និងមានFrame Full HD ដែលត្រូវបានផលិតដោយក្រុមហ៊ុន Nikon និងត្រូវបានដាក់បង្ហាញនៅថ្ងៃទី 27 សីហា 2008 ។វាគឺជាការផលិតនៃម៉ូដគំរូអោយ Nikon D80 ។

-ប្រភេទ             Digital single-lens reflex
-Sensor               23.6 mm × 15.8 mm Nikon DX format
-Maximum         4,288 × 2,848 (12.3 effective 
-Lens                  ផ្លាស់ប្ដូរបាន
-Shutter              ឡិចត្រូនិចដែលគ្រប់គ្រងបញ្ឈរធ្វើដំណើរ
-Shutter speed      30 s to 1/4000 s in 1/2 or 1/3 stops and Bulb, 1/200 s X-sync
-តម្លៃ                   $899.00​ (Body)
-ផលិតនៅ​          ប្រទេសថៃ​​​        ។

3. Panasonic Lumix DMC-GM1


កាមេរ៉ាប្រភេទ Panasonic Lumix DMC-GM1 គឺជាការមេរ៉ាដែលមានខ្នាតតូចអាចអោយលោកអ្នកធ្វើការយកទៅមកបានយ៉ាងងាយស្រួល ព្រោះប្រភេទកាមេរ៉ានេះលោកអ្នកអាចធ្វើការដាក់បាននៅក្នុងកាបូន ឬក្នុងហោប៉ៅជាដើម។
ក្រុមហ៊ុន Panasonic បានអះអាងថាមានកាមេរ៉ានេះគឺជាការតូចបំផុតក្នុងចំណោមម៉ាស៊ីនថតដែលអាចផ្លាស់ប្តូរ Len បាន, ប៉ុន្តែគ្មាន viewfinderទេ, មិនមានស្ថេរភាពនៅក្នុងរាងកាយ hotshoe នោះទេ, មានប្រព័ន្ធ Wifi, ប៉ុន្តែគ្មានប្រព័ន្ធ NFC នោះទេ។ 

-ប្រភេទ             Micro Four Thirds system
-Sensor               4/3 type CMOS
-Maximum         4592 x 3448 (16.84 megapixels)
-Lens                  មិនអាចផ្លាស់ប្ដូរបាន
-Shutter              ល្បឿនអេឡិចត្រូនិច
-Shutter speed      60–1/16,000 sec         
-តម្លៃ                   $749.99 direct, with lens

4. Sony A7 II


កាមេរ៉ាប្រភេទ Sony A7II គឺជាការមេរ៉ាឌីជីថលដែលមានរូបរាងដ៏ស្រស់ស្អាតគួរអោយស្រឡាញ់។​ វាមានសមត្ថភាពពិសេសអាចថតរូបបានយ៉ាងស្រស់ស្អាត និងរូបរាងរបស់វាទាន់សម័យ។
Sony A7II គឺជាកាមេរ៉ាឌីជីថលបានប្រកាសនៅថ្ងៃទី20ខែវិច្ឆិកាឆ្នាំ 2014 ។



-ប្រភេទ             Sony A7II  model ILCE-7M2
-Sensor               35.8 x 23.9mm Exmor full-frame HD CMOS Sensor
-Maximum         6000 x 4000 (3:2) (24 megapixels)
-Lens                  អាចផ្លាស់ប្ដូរបាន
-Shutter             ឡិចត្រូនិចដែលគ្រប់គ្រង, បញ្ឈរ-ឆ្លងកាត់ 
-Shutter speed     1/8000 - 30 sec, BULB        
-តម្លៃ                  $1,698(Body),  $1,998(with len)

5. Samsung NX11


កាមេរ៉ាប្រភេទ Samsung NX11 ដែលបានបំពាក់កាមេរ៉ា mirrorless ជាការតុបតែងបានយ៉ាងល្អ និងត្រូវបានផលិតផល ដោយក្រុមហ៊ុន Samsung និងដាក់បង្ហាញនៅថ្ងៃទី 28 ខែធ្នូឆ្នាំ 2010 ដែលបានបង្ហាញលក្ខណៈពិសេសអនុគមន៍ដើម្បីបង្ហាញពី NX10 ដែលបានរចនាឡើងវិញ។


-ប្រភេទ             Samsung NX11
-Sensor               23.4 x 15.6mm (APS-C type)
-Maximum         4592 x 3056 (15 megapixels)
-Lens                  អាចផ្លាស់ប្ដូរបាន
-Shutter             ឡិចត្រូនិចដែលគ្រប់គ្រង, បញ្ឈរ-ឆ្លងកាត់
-Shutter speed     1/4000s to 30s    
-តម្លៃ                  $741.19



ប្រភព៖ Wikipedia
នៅកក្នុងការងារប្រចាំថ្ងៃរបស់អ្នកជំនួញក៏ដូចជា សិស្សានុសិស្សមួយចំនួនតែងតែប្រើប្រាសកុំព្យូទ័រសម្រាប់សិក្សាស្រាវជ្រាវ និងធ្វើការងារផ្សេងៗទៀត។ ជាទូទៅ​ នៅពេលដែលគេបានបញ្ចប់ការងាររបស់គេ គេតែងតែបិទតាមវិធីធម្មតាដែលមនុស្សជាច្រើនប្រើជាទូទៅ ឬប្រើវិធីលឿនដោយចុច Alt+F4 រួចចុច Enter។
នៅក្នុងចំនុចខាងក្រោមនេះ គឺជាវិធីងាយ ហើយលឿនដែលអាចអោយអ្នកបិទកុំព្យូទ័របានយ៉ាងលឿន៖
  • ចុចម៉ៅស្ដាំ (Right Click) នៅលើអេក្រង់របស់កុំព្យូទ័រ
  • យកពាក្យថា New ហើយចុចលើ Shortcut
shortcut
  •  បន្ទាប់មកវានិងឡើងផ្ទាំងមួយឡើងមក
shortcut

  • ចូរអ្នកCopy code ដែលនៅក្នុងវង់ក្រចកនេះ​ ទៅដាក់នៅក្នុងប្រអប់នោះ​ (Shutdown -s -t 00)
shortcut

  • បន្ទាប់មកចុចលើប៊ូតុង Next
  • ត្រូវដាក់ឈ្មោះអោយវាទៅតាម ដើម្បីកុំអោយយើងមានការភាន់ច្រឡំ រួចចុច Finish
shortcut

ពេលនេះការងាររបស់អ្នកត្រូវបានបញ្ចប់ អ្នកគ្រាន់តែចុចលើShortcutនោះ កុំព្យូទ័ររបស់អ្នកនិងបិទភ្លាម។

ដោយ៖ Vandy SC Kep

នៅក្នុងការបង្កើតអត្ថបទផ្សេងៗនៅក្នុងWordpress គឺវាអាចអោយយើងធ្វើការផ្សព្វផ្សាយបានតិចតួចតែប៉ុណ្ណោះ។ ជាទៅទៅបើចង់អោយគេហទំព័ររបស់យើងមានការល្បីល្បាញ និងមនុស្សទូទៅមានស្គាល់ច្រើន នោះយើងត្រូវធ្វើការចែកចាយអោយបានច្រើននៅលើបណ្ដាញឬទំនាក់ទំនងផ្សេងៗ។
សូមធ្វើតាមវិធីសាស្រ្ដដូចខាងក្រោម៖
  • បើកចូលទៅកាន់គណនី Wordpress របស់អ្នក
  • បន្ទាប់មកចុច Sharing
conect
បន្ទាប់មកអ្នកនឹងបានឃើញបណ្ដាញទំនាក់ទំនងជាច្រើនដែលយើងអាចធ្វើការ ភ្ជាប់វាបានដោយគ្រានតែៈ
  • ជ្រើសរើសបណ្ដាញណាមួយដែលអ្នកចង់ភ្ជាប់ ហើយចុច Connect
connect
  •  អ្នកគ្រាន់តែបំពេញនូវឈ្មោះប្រើប្រាស់របស់អ្នក ហើយចុចលើពាក្យ Authorize app
connect
  •  ចុងក្រោគ្រាន់តែចុច Connect ជាការស្រេច។
connect

ស្វាគមន៍មកកាន់Blogរបស់ខ្ញុំ

comment

ផ្សព្វផ្សាយ

Visitor

Flag Counter

បន្ទប់សំរាប់ជួល

ផ្សព្វផ្សាយ

Facebook Like Box

Donbosco page

វីដេអូ

Powered by Blogger.

- Copyright © បច្ចេកវិទ្យា -Robotic Notes- Powered by Blogger - Designed by Johanes Djogan -