Posted by : ND
Monday, February 2, 2015
នៅក្នុងកុំព្យូទ័ររបស់យើង គឺយើងមិនប្រាកដថា យើងប្រើប្រាស់តែម្នាក់ឯងនោះទេ។
ជួនកាលយើងមានឯកសារដែលសំខាន់មិនចង់អោយនរណាម្នាក់ដឹងឡើយ។
ដូច្នេះ យើងត្រូវចេះពីរបៀបការពារឯកសាររបស់យើង។
វិធីដើម្បីការពារឯកសារនោះគឺ៖
ខ្ញុំមានឯកសារមួយចំនួនដែលចងក្រងដាក់ក្នុង Folder
ដើម្បីដាក់ Password ទៅលើ Folder មួយនេះ យើងត្រូវចុចម៉ៅខាងស្ដាំ (Right click) ទៅលើ Folder នេះ រួចចុចពាក្យ Add to archive...
ពេលនោះវានឹងឡើងផ្ទាំងថ្មីមួយមក អ្នកអាចកំណត់ Folder ជាប្រភេទ RAR, RAR5, ឬក៏ZIP
ដើម្បីដាក់ Password អ្នកត្រូវចុចលើ Set password
វានឹងឡើងផ្ទាំថ្មីមួយមកទៀត រួចយើងត្រូវបញ្ជូល Password រួចចុច Ok
ពេលដាក់ Password រួច យើងចុច Ok ម្ដងទៀតជាការស្រេច
រួចពីនោះ យើងត្រូវលុបចោលនូវ Folder ដែលយើងបានយកមកដាក់ Password នោះ
ពេលដែលយើងដាក់ Password រួចវានឹងចេញបែបនេះ
ពេលដែលយើងចូលទៅបើកឯកសាររបស់យើង វានឹងទាមទារ Password យើងគ្រាន់តែបញ្ជូល Password ដែលយើងបានដាក់នោះចូល រួចចុច Ok ជាការស្រេច។