Posted by : ND
Sunday, March 29, 2015
Label នៅក្នុងប្លុក អាចជួយរៀបចំអត្ថបទរបស់យើងឲ្យមានរបៀបរៀបរយ ទៅតាមលំដាប់ថ្នាក់ មិនឲ្យវារញេរញៃ គ្មានសណ្ដាប់ធ្នាប់។ ការដែលយើងចេះប្រើ និងរៀបចំ Label ដាក់ឲ្យមានភាពទំនាក់ទំនងគ្នា ឬដាក់ចំណាត់ថ្នាក់ក្រុមឲ្យវា។ ដូច្នេះអ្នកចូលមកអាន និងទស្សនាប្លុករបស់យើង ងាយស្រួលជ្រើសរើសប្រធានបទ។
របៀបធ្វើៈ
- ចូលទៅកាន់ Blogger Dashboard
- បន្ទាប់មកចូលទៅក្នុង Layout
- រួចជ្រើសរើសពាក្យ Add a Gadget នោះផ្ទាំង Window ថ្មីនឹងបើកបង្ហាញអ្នក
- ហើយយក Label
- រួចធ្វើការ Save ជាការស្រេច។