Archive for May 2015

នៅពេលដែលយើងបង្កើតWordpress រួចរាល់ហើយនោះ យើងនៅមិនទាន់មានការដាក់បង្ហាញអ្នកទស្សនានៅឡើយទេ។ ដើម្បីអោយដឹងថាមានមនុស្សប៉ុន្មានអ្នកដែលបានចូលមកទស្សនាក្នុងWordpress របស់យើងក្នុងមួយថ្ងៃៗ។
វីធីធ្វើ៖
ជំហានទី១ៈ
  • Log in ចូលទៅក្នុង wordpress dashborde របស់យើង
  • រួចហើយ ចុចលើ WP Admin
  • បន្ទាប់មកចុចលើពាក្យ​ Appearance ហើយចុចពាក្យ Widgets

visitor
  • ស្វែងរក Text ហើយអូសវាយកទៅដាក់នៅក្នុង Sidebar
ជំហានទី២ៈ
  • បើកចូលទៅក្នុងគេហទំព័រមួយដែលមានឈ្មោះថា www.flagcounter.com
  • បន្ទាប់មកធ្វើការកំណត់នូវរូបរៀងផ្សេងៗតាមដែលអ្នកចង់បាន
  • ចុចទៅលើពាក្យថា Get your flag counter
visitor
 
  • ចុច Skip
  • copy code ដែលនៅក្នុងប្រអប់ដែលមានឈ្មោះថា code for websites (HTML)
visitor
 
 
ជំហានទី៣ៈ
  • ចូលទៅកាន់ Sideabr របស់យើងវីញ
  • ហើយយក Code ដែលបាន Copy នោះ យកមក Past នៅក្នុងប្រអប់
  • ចុច Save ជាការស្រេច។
visitor
នៅក្នុងWordpress នីមួយៗសុទ្ធតែមានការដាក់នូវ Facebook Like Page  ដើម្បីអោយអ្នកដែលចូលទៅទស្សនាWordpress របស់យើងជូយ Like នូវ page facebook របស់យើង។
ដើម្បីដាក់នូវ page នោះបានសូមធ្វើតាមចំនុចដែលបានប្រាប់ដូចខាងក្រោម៖
  • បើកចូលទៅកាន់Wordpress របស់អ្នក
  • ចុច WP Admin
  • ចុចលើ Appearance
  • បន្ទាប់ពីនោះចុចលើពាក្យថា Widgets
vandysckep
 
 
 
  • ហើយធ្វើការស្វែងរកនូវ Text widgets ហើយចាប់តោងវាដាក់ទៅលើប្រអប់នៃ sidebar
  • Copy URL របស់ Facebook  page របស់អ្នកចូលដាក់ទៅក្នុង Text box
facebook
 
 
  • ចុច Save ជាការស្រេច។
 
vandysckep
​យើងឃើញមានគេហទំព័រជាច្រើនដែលមានការដាក់បង្ហាញនូវ Barner ឬក៏ផ្ទាំងផ្សព្វផ្សាយផលិតផលផ្សេងៗនៅក្នុងwordpress។
ហើយយើងក៏អាចធ្វើការដាក់នូវ Barner ផ្សព្វផ្សាយទាំងអស់នោះនៅលើWordpress របស់យើងបានដែរ ដោយធ្វើតាមការបង្ហាញពីចំនុចតូចៗដូចខាងក្រោមៈ
  • បើកចូលទៅកាន់Wordpress របស់អ្នក
  • បន្ទាប់មកចុច WP Admin
  • ចុច Appearance ហើយចុច​ Widgets
vandysckep
  • បន្ទាប់មកស្វែងរក Text widgets ហើ់យចាប់តោងវាដាក់ទៅក្នុងប្រអប់នៃ Sidebar
  • បន្ទាប់មកគ្រាន់តែ copy code ដែលជាផ្ទាំងផ្សព្វផ្សាយ របស់អ្នកដាក់ចូល
  • ចុច save ជាការស្រេច។
vandysckep
នៅក្នុងមេរៀនឯកសារនេះ និងបង្ហាញអ្នកពីរបៀបក្នុងការបង្កើត wordpress post ដោយគ្រាន់តែអនុវត្តិតាមចំនុចដូចខាងក្រោម៖
  • បើកចូលទៅកាន់ wordpress របស់អ្នក
  • ចុចទៅលើ Blog post រួចហើយ​ ចុច Add New
vandysckep
នៅក្នុងទំព័រមួយនេះអ្នកនិងបានឃើញនូវ ការកំណត់ជាច្រើនដែលអ្នកត្រូវតែធ្វើ។ នេះជាផ្នែកដ៏សំខាន់បំផុតនៃទំព័រនេះ៖
  1. Post content: អ្នកអាចប្រើប្រាស់នៅត្រង់ចំណុចនេះបានច្រើន ដើម្បីបន្ថែមមាតិកាពិតប្រាកដនៃការPost របស់អ្នក។ សូមចំណាំថាវាមានផ្ទាំងពីរគឺ រូបភាព និងអត្ថបទ។
  2. Post title: ជាកន្លែងដែលនាក់ត្រូវដាក់ចំណងជើងអោយអត្ថបទរបស់អ្នក
  • នៅពេលដែលអ្នកធ្វើការសរសេរអត្ថបទរបស់អ្នកបានរួចរាល់ហើយ អ្នកគ្រាន់តែចុចលើពាក្យថា
    • Publish​: ដើម្បីធ្វើការផ្សព្វផ្សាយ និងដាក់ទៅលើទំព័ររបស់អ្នក
    • Save Draft: ដើម្បីរក្សាឯកសារនោះទុកនៅក្នុងwordpress របស់អ្នក។
អ៊ីម៉ែល (E-mail) គឺជាប្រព័ន្ធអេឡិចត្រូនិចមួយដែលអាចអោយអ្នកធ្វើការផ្ញើសារ(Email) ទៅកាន់មនុស្សម្នាក់ឬច្រើននាក់បាន ហើយយើងក៏អាចធ្វើការទំនាក់ទំនងគ្នានៅលើអ៊ីម៉ែល(Email) នោះបានផងដែរ។
នេះគឺជាវិធីងាយៗ​ ដែលអាចអោយអ្នកបង្កើតអ៊ីម៉ែលបាន៖
  • បើក Browser រួចវាយពាក្យ www.gmail.com
  • ចុចលើ Create an account
  • បន្ទាប់មកធ្វើការបំពេញឈ្មោះរបស់អ្នក​, អ៊ីម៉ែល, password, និងថ្ងៃខែឆ្នាំកំណើតរបស់អ្នក រួចហើយចុចលើ Create ឬជំហានបន្ទាប់
vadny sc kep
  • បន្ទាប់មកដាក់លេខទូរស័ព្ទ រូចចុចបន្ត
vandy sc kep
  • ពេលនោះក្រុមហ៊ុន Google នឹងផ្ញើសារលេខកូតទៅកាន់អ្នក ហើយអ្នកគ្រាន់តែបំពេញវារួចចុចបន្ត
  • ជាចុងក្រោយគ្រាន់តែចុចលើពាក្យ បន្តទៅកាន់Gmail នោះជាការស្រេច។
vandy sc kep
Google គឺជាគេហទំព័រមួយដែលយើងអាចធ្វើការស្វែងរកនូវឯកសារ​ផ្សេងៗបានយ៉ាងច្រើន ហើយGoogleក៏ជាគេហទំព័រដ៏ល្បីល្បាញ ដែលមានមនុស្សរាប់លាននាក់កំពុងប្រើប្រាស់វាជារៀងរាល់ថ្ងៃ។
ហើយយើងក៏អាចធ្វើការផ្លាស់ប្ដូររូបភាពនៅលើGoogle បានដែរ៖

របៀបធ្វើៈ

  • បន្ទាប់ពីយើងបើក Browser ហើយចូលទៅកាន់គេហទំព័រgoogle
  • ចុចលើ customize ដែលនៅខាងស្ដាំ
  • រូចយកពាក្យ setting
vandysckep
  • បន្ទាប់មកចុច Get themes
vandysckep
  • រួចហើយវានិងបង្ហាញរូបភាពជាច្រើនអោយយើងធ្វើការជ្រើសរើស
  • អ្នកគ្រាន់តែចុចលើរូបណាមួយដែលពេញចិត្ត ហើយចុច Add to chrome ជាការស្រេច
vandysckep
vandy sc kep
កុំព្យូទ័រ គឺកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ក៏ដូចជាសិស្សានុសិស្សផងដែរ ដែលកំពុងប្រើប្រាស់នូវកុំព្យូទ័រក្នុងការសិក្សា និងស្រាវជ្រាវផ្សេងៗ។ដោយសារ​តែ​មាន​សារសំខាន់​យ៉ាង​នេះ​ហើយ ទើប​មនុស្ស​គ្រប់​គ្នា​តែងតែ​យក​ចិត្ត​ទុកដាក់​ជា​ខ្លាំង ចំពោះ​ការ​ថែ​រក្សា​ កុំព្យូទ័រ ​កុំ​ឱ្យ​វា​ឆ្លង​មេរោគ​ និង​ដើរ​យឺត ជា​ដើម​។​
ខាង​ក្រោម​នេះគឺជា ​វិធី​សាស្ត្រ​ស្រួល​ៗ មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​កុំព្យូទ័រ​យឺត​​ដើរ​លឿន​ឡើង​វិញ ដោយ​មិន​បាច់​យក​ឱ្យ​ជាង​មើល៖

១. Uninstall ​កម្ម​វិធី​មិន​ចាំ​បាច់​ចោល​ខ្លះ

កម្ម​វិធី​ខ្លះ​ឱ្យ​តែ​បើក​កុំព្យូទ័រ​ភ្លាម​ វា​នឹង​ដំណើរ​ការ​ភ្លាម ទាំងដែល​​​អ្នក​មិន​ចាំ​បាច់​ប្រើ​វា​ផង​នោះ។ ដូច្នេះ​ ដើម្បី​ឱ្យ​កុំព្យូទ័រ​ដើរ​លឿន​គួរ​តែ Uninstall ​វា​ចោល​ទៅ ប្រសិន​បើ​មិន​ចាំ​បាច់​ប្រើ​កម្ម​វិធី​នោះ។

 ២. លប់​ File ​មេ​រោគ​ចោល

File ​មួយ​ចំនួន​ ចូល​កុំព្យូទ័រ​របស់​អ្នក​ដោយ​ងាយ​បំផុត​នៅ​ពេល​ដែល​ប្រើ​អ៊ីនធឺណិត​ ពោល​គឺ​ជា​ពពួក​មេរោគ​តូច​ៗ​តាម​ Online ​នៅ​ពេល​ដែល​យើង​បើក​ចូល​ទៅ​វិបសាយ​អ្វី​មួយ។ ដូច្នេះ ប្រសិន​បើ​អាច​លុប​ File ​នេះ​ចោល​ទៅ ដោយ​ចូល​ទៅ​កាន់ TEMP ​​នៅ Drive D ។

 ៣. ដំណើរ​ការ Disk Cleanup

ជា​ធម្មតា អ្នក​គ្រប់​គ្នា​ត្រូវ​ចូល​ទៅ​ Disk Cleanup ​នេះ​ជា​ញឹកញាប់​បន្តិច ដើម្បី​ឱ្យ​កុំព្យូទ័រ​អាច​សម្អាត​ File ​ដែល​ខូច​ចោល​បាន​ខ្លះ និង​ដើរ​លឿន​ជាង​មុន។

 ៤. Clear Internet History

នៅ​ពេល​ប្រើ​អ៊ីនធឺណិត ​វា​តែង​បន្សល់​ឱ្យ​យើង​នូវ​វិបសាយ​ចាស់​ ដែល​អាច​មាន​មេរោគ​នៅ​ក្នុង​នោះ ដូច្នេះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រើ​អ៊ីនធឺណិត​ទៅ​លើ Browser ​ច្រើន​នោះ គួរ​តែ​សម្អាត​វា​ម្ដង​ទៅ។

 ៥. ត្រួត​ពិនិត្យ Disk ​ដែល Errors

Disk Errors ​ក៏​អាច​ធ្វើ​ឱ្យ​ កុំព្យូទ័រ​អ្នក​ដើរ​យឺត​ផង​ដែរ។ ដូច្នេះ​សូម​ចុច​ចូល Computer បន្ទាប់​មក​ Right Click លើ ​ Drive C ហើយ​យក​ពាក្យ Properties ។ ក្រោយ​ពី​នេះ​មក យក​ពាក្យ Tool ​ហើយ​ពិនិត្យ​លើ Option អ្នក​នឹង​ឃើញ មាន​ពាក្យ Drive for Errors ហើយ​ចុច​ Check now ​ នោះ​វា​នឹង​ដំណើរ​ការ​ ។

 ៦.  កំណត់​​កម្មវិធី​នៅ​ពេល​ Start Up

Startup program គឺ​ជា​កម្មវិធី​ដែល​ដំណើរ​ការ​ភ្លាម​នៅ​ពេល​បើក​កុំព្យូទ័រ​ ដែល​ធ្វើ​អោយ​កុំព្យូទ័រ​​ដំណើរ​ការ​យឺត​អំឡុង​ពេល​ចាប់​ផ្ដើម​ដំណើរ​ការ​​ ចូល​ Window។ ដើម្បី​បិទ​កម្មវិធី​ទាំង​នោះ​យើង​ត្រូវ​ចូល​ Run​ ដោយ​ចុច​ ( Window + R ) Key​ ហើយ​វាយ​ពាក្យ​ “msconfig”​ ចុច​ Enter។
ស្វាគមន៍មកកាន់Blogរបស់ខ្ញុំ

comment

ផ្សព្វផ្សាយ

Visitor

Flag Counter

បន្ទប់សំរាប់ជួល

ផ្សព្វផ្សាយ

Facebook Like Box

Donbosco page

វីដេអូ

Powered by Blogger.

- Copyright © បច្ចេកវិទ្យា -Robotic Notes- Powered by Blogger - Designed by Johanes Djogan -