Posted by : ND
Wednesday, May 13, 2015
កុំព្យូទ័រ គឺកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ក៏ដូចជាសិស្សានុសិស្សផងដែរ ដែលកំពុងប្រើប្រាស់នូវកុំព្យូទ័រក្នុងការសិក្សា និងស្រាវជ្រាវផ្សេងៗ។ដោយសារតែមានសារសំខាន់យ៉ាងនេះហើយ ទើបមនុស្សគ្រប់គ្នាតែងតែយកចិត្តទុកដាក់ជាខ្លាំង ចំពោះការថែរក្សា កុំព្យូទ័រ កុំឱ្យវាឆ្លងមេរោគ និងដើរយឺត ជាដើម។
ខាងក្រោមនេះគឺជា វិធីសាស្ត្រស្រួលៗ មួយចំនួនដែលធ្វើឱ្យកុំព្យូទ័រយឺតដើរលឿនឡើងវិញ ដោយមិនបាច់យកឱ្យជាងមើល៖
១. Uninstall កម្មវិធីមិនចាំបាច់ចោលខ្លះ
កម្មវិធីខ្លះឱ្យតែបើកកុំព្យូទ័រភ្លាម វានឹងដំណើរការភ្លាម ទាំងដែលអ្នកមិនចាំបាច់ប្រើវាផងនោះ។ ដូច្នេះ ដើម្បីឱ្យកុំព្យូទ័រដើរលឿនគួរតែ Uninstall វាចោលទៅ ប្រសិនបើមិនចាំបាច់ប្រើកម្មវិធីនោះ។
២. លប់ File មេរោគចោល
File មួយចំនួន ចូលកុំព្យូទ័ររបស់អ្នកដោយងាយបំផុតនៅពេលដែលប្រើអ៊ីនធឺណិត ពោលគឺជាពពួកមេរោគតូចៗតាម Online នៅពេលដែលយើងបើកចូលទៅវិបសាយអ្វីមួយ។ ដូច្នេះ ប្រសិនបើអាចលុប File នេះចោលទៅ ដោយចូលទៅកាន់ TEMP នៅ Drive D ។
៣. ដំណើរការ Disk Cleanup
ជាធម្មតា អ្នកគ្រប់គ្នាត្រូវចូលទៅ Disk Cleanup នេះជាញឹកញាប់បន្តិច ដើម្បីឱ្យកុំព្យូទ័រអាចសម្អាត File ដែលខូចចោលបានខ្លះ និងដើរលឿនជាងមុន។
៤. Clear Internet History
នៅពេលប្រើអ៊ីនធឺណិត វាតែងបន្សល់ឱ្យយើងនូវវិបសាយចាស់ ដែលអាចមានមេរោគនៅក្នុងនោះ ដូច្នេះប្រសិនបើអ្នករាល់គ្នាប្រើអ៊ីនធឺណិតទៅលើ Browser ច្រើននោះ គួរតែសម្អាតវាម្ដងទៅ។
៥. ត្រួតពិនិត្យ Disk ដែល Errors
Disk Errors ក៏អាចធ្វើឱ្យ កុំព្យូទ័រអ្នកដើរយឺតផងដែរ។ ដូច្នេះសូមចុចចូល Computer បន្ទាប់មក Right Click លើ Drive C ហើយយកពាក្យ Properties ។ ក្រោយពីនេះមក យកពាក្យ Tool ហើយពិនិត្យលើ Option អ្នកនឹងឃើញ មានពាក្យ Drive for Errors ហើយចុច Check now នោះវានឹងដំណើរការ ។
៦. កំណត់កម្មវិធីនៅពេល Start Up
Startup program គឺជាកម្មវិធីដែលដំណើរការភ្លាមនៅពេលបើកកុំព្យូទ័រ ដែលធ្វើអោយកុំព្យូទ័រដំណើរការយឺតអំឡុងពេលចាប់ផ្ដើមដំណើរការ ចូល Window។ ដើម្បីបិទកម្មវិធីទាំងនោះយើងត្រូវចូល Run ដោយចុច ( Window + R ) Key ហើយវាយពាក្យ “msconfig” ចុច Enter។