­
Posted by : ND Saturday, July 11, 2015

Radio គឺជាដំណើរការនៃការផ្ញើរនិងការទទួលសារ ដោយប្រព័ន្ធរលកសំលេងអេឡិចត្រូម៉ាញេទិច ដោយគ្មានភ្ជាប់ខ្សែ សម្រាប់ធ្វើការផ្សព្វផ្សាយពត៌មានទាំងអស់ទៅកាន់មនុស្សក្នុងសង្គម។
តើ Radio មកពីពាក្យអ្វី?
Radioគឺមកពីពាក្យថា Radiotelegraphy ដែលកាលពីដំបូងឡើយវាមានឈ្មោះថា Wireless telegraphy
នៅឆ្នាំ១៨៩៧ លោក Edourd Branly ជាជនជាតិបារាំង បានហៅឈ្មោះអោយ Radio មានឈ្មោះមួយទៀតថា Radioconductor
Radio គឺមកពីភាសាឡាតាំង to radiate ដែលមានន័យថា “ spoke of a wheel, beam of light, ray”
ពាក្យ Radioចាប់ផ្ដើមស្គាល់ និងមនុស្សទូទៅស្គាល់នៅក្នុងឆ្នាំ១៩០៧ នៅក្នុងប្រទេសបារាំង។ ហើយទាហានបារាំងប្រើ Radio ដើម្បីធ្វើការទាក់ទងនៅក្នុងឆ្នាំ១៩១២។
នៅឆ្នាំ១៩២០ គេចាប់ផ្ដើមប្រើ Radio ជាសាធារណៈ នៅអាមេរិច ទ្វីបអឺរ៉ុប និងអាស៊ី។ នៅក្នុងប្រទេសអង់គ្លេស គេហៅ Radioថា Broadcasting នេះមានន័យថា គឺជាពាក្យដែលបានមកពីស្រែ គឺជាការសាប ព្រោះស្រូវ ដែលបាចសាច ។
ប្រវត្តិនៃ Radio
នៅឆ្នាំ១៨៦៤ លោក James Clerk Maxwell បង្ហាញថា ដែលរលកមេដែកអគ្គិសនីបានផ្សព្វផ្សាយនៅលើលំហ ឬនៅលើអវកាស ( ដែលធ្វើការផ្សព្វផ្សាយ ឬចែកចាយនៅតាមអាកាស )។
នៅឆ្នាំ១៨៨៦ លោក Heinrich Rudolf Herte បានបោះពុម្ពសៀវភៅដែលបង្ហាញពីការរកឃើញរបស់លោក James Clerk Maxwell ។ ហើយបន្ទាប់មកទៀតគាត់ក៏បានរកឃើញនូវរលកវិទ្យុ ( ហើយគាត់បានដាក់ឈ្មោះថា Heinrich Waves )។
នៅខែសីហា ១៨៩៤ លោក Oliver lodge គឺជាអ្នកទី១ ដែលបានបង្កើតនូវ Radio មុនដំបូងគេ ប៉ុន្តែវាអាចចាប់បានរលកត្រឹមតែ ៥០ម៉ែត្រតែប៉ុណ្ណោះ។ បន្ទាប់មកនៅឆ្នាំ១៨៩៥ លោក Jagadish Bose ជាជនជាតិឥណ្ឌា បានបង្កើត Radio ដូចលោក Oliver lodge ដែរ។ និងម្នាក់ទៀតគឺលោក Alexander Stepanovich Popov

អ្នកដែលបង្កើត Radio នោះគឺលោក Guglielmo Marconi ដែលបានបង្កើតនូវ Radio នៅក្នុងឆ្នាំ១៨៩៦ និងធ្វើការផ្សព្វផ្សាយ។

លោក Guglielmo Marconi

Leave a Reply

Subscribe to Posts | Subscribe to Comments

ស្វាគមន៍មកកាន់Blogរបស់ខ្ញុំ

comment

ផ្សព្វផ្សាយ

Visitor

Flag Counter

បន្ទប់សំរាប់ជួល

ផ្សព្វផ្សាយ

Facebook Like Box

Donbosco page

វីដេអូ

Powered by Blogger.

- Copyright © 2025 បច្ចេកវិទ្យា -Robotic Notes- Powered by Blogger - Designed by Johanes Djogan -