Posted by : ND
Tuesday, January 19, 2016
ការប្រើប្រាស់កុំព្យូទ័រប្រចាំថ្ងៃរបស់អ្នក គឺមិនអាចប្រាកដបានថា អ្នកនឹងប្រើតែកម្មវិធីតិចតួច ឬកម្មវិធីស្រាលៗនោះទេ។ ជួនកាលអ្នកអាចនឹងប្រើនូវកម្មវិធីធំៗ ឬកម្មវិធីដែលធ្ងន់ៗ ដែលជាហេតុបណ្ដាលអោយកុំព្យូទ័របស់អ្នកដំណើរការយឺត។នៅក្នុង ៥ចំនុចខាងក្រោមនេះ យើងនឹងធ្វើការបង្ហាញអ្នកនូវវិធីដែលអោយលោកអ្នកយកទៅដើម្បីធ្វើការសាកល្បងអនុវត្តដោយខ្លួនលោកអ្នកផ្ទាល់។
១. ជៀសវាងការដាក់ឯកសារនៅលើ Desktop
យើងត្រូវដឹងថា កាលណាយើងដាក់ឯកសារផ្សេងៗនៅលើ Desktop នោះវានឹងនាំអោយពេញ Drive C ដោយមិនដឹងខ្លួន បើកាលណាយើងដាក់វារហូតពេញ ឬជិតពេញ វានឹងធ្វើអោយ RAM (Random Access Memory) ដែលវាដើរតួនាទី ដំណើរការបណ្ដោះអាសន្ន នោះវានឹងអស់កន្លែងសំរាប់ដំណើរការ ឬរក្សាទុកឯកសារលែងបាន នោះហើយដែលជាហេតុនាំអោយកុំព្យូទ័ររបស់អ្នកដំណើរការយឺត។២. លុបឯកសារបណ្ដោះអាសន្នចោល
យើងអាចលុបនូវឯកសារបណ្ដោះអាសន្នចោលបានដោយគ្រាន់តែចុច Window + R រួចវាយពាក្យ %temp% ឬ “%tmp%” ឬក៏ “temp” បន្ទាប់មកចុច Enter ហើយធ្វើការ Select នូវ File ទាំងអស់ រួចលុបវាចោល។៣. អនុវត្ត Disk Cleanup
ដោយចុចទៅលើ Window + R រួចវាយពាក្យ “cleanmgr” រួចហើយយើងជ្រើសរើសយក Drive ណាមួយដើម្បីធ្វើការសម្អាតវាអោយបានស្អាត នឹងមានប្រសិទ្ធភាព។
៤. អនុវត្តសម្អាត Disk Defragmenter
ការដែលយើងបើកប្រើប្រាស់នូវកម្មវិធីច្រើនក្នុងពេលតែមួយ វាក៏ធ្វើអោយកុំព្យូទ័ររបស់យើងដំណើរការយឺតដែរ ដូចនេះ ដើម្បីជាការបង្ការ យើងត្រូវចូលទៅកាន់ Window រួចវាយ Disk នោះវានឹងសម្អាត Drive បានយ៉ាងស្អាត។
៥. លុបទិន្នន័យចាស់ៗពី Prefetch Windows
ដោយយើងត្រូវចុច Window + R រួចហើយវាយពាក្យ prefetch ដើម្បីធ្វើការលុបនូវ File ណាដែលគ្មានប្រយោជន៍ ឬដែលយើងមិនបានប្រើប្រាស់ចោលទាំងអស់។
ឆ្លងតាមការណែនាំនូវក្នុចំនុច ទាំង ៥ ខាងលើ យើងសង្ឃឹមថា អ្នកនឹងអាចយកទៅអនុវត្ត ដើម្បីអោយកុំព្យូទ័ររបស់អ្នកអាចដំណើរការបានលឿនជាងមុន។
Related Posts :
- Back to Home »
- កុំព្យូទ័រ »
- 5 ចំនុចងាយៗ ដែលអ្នកគួរតែសាកល្បងដើម្បីអោយកុំព្យូទ័ររបស់អ្នកដើរលឿនជាងមុន