តើអ្នកធ្លាប់ដែរទេនៅពេលដែលចង់បានវីដេអូមួយនៅក្នុង Youtube តែមិនដឹងយកវាមកតាមណា?
នៅក្នុងចំនុចខាងក្រោមនេះនឹងបង្ហាញអ្នកពីវិធីងាយស្រួល និងរហ័សដើម្បីទាញយកវីដេអូនៅក្នុង Youtube មកដាក់ក្នុងកុំព្យូទ័រ ឬទូរស័ព្ទរបស់យើង។
វិធីធ្វើៈ
-បើកចូលទៅកាន់គេហទំព័រ youtube.com
-ចាក់នូវវីដេអូដែលអ្នកចង់ Download

-បន្ទាប់មកមើលទៅលើ URL ឬអាស័យដ្ឋានរបស់វីដេអូនេះ


-ប្ដូរនៅត្រង់ https://www. 


ទៅជា ss

-រួចចុច Enter
-ពេលនោះវានឹងចេញនូគេហទំព័រមួយឡើងមកដែលមានសណ្ឋានបែបនេះ

-ហើយគ្រាន់តែចុចលើ Download ជាការស្រេច។

អត្ថបទ៖ Vandy SC Kep
កែប៖ សិស្សនិស្សិតផ្នែកទំនាក់ទំនងនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប និងខេត្តព្រះសីហនុ បានធ្វើទស្សនៈកិច្ចនៅតាមស្ថាប័នបីកន្លែងផ្សេងគ្នានៅក្រុងភ្នំពេញ កាលពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០១៥ ដើម្បីអោយសិស្សនិសិ្សតទទួលបាននូវការយល់ដឹងពីរបៀបធ្វើការងារខាងក្រៅ។
          សាលាបច្ចេកទេសដុនបូស្កូខេត្តកែប នឹងខេត្តព្រះសីហនុ បានធ្វើការសហការជាមួយនឹងស្ថាប័នចំនួនបីកន្លែងដែលស្ថិតនៅក្រុងភ្នំពេញ ដែលរួមមានដូចជា ដឹឃែមបូឌាដេលី (The Cambodia Dialy); អប្សារា (ANN); និងស៊ី​ អាយ​ ណេត ថេកណូឡូជី (CINET Technology)។
- ស្ថាប័ន ដឹខាមបូឌាដៀលលី (The Cambodia Dialy)

         ភ្នំពេញ៖ ថ្ងៃទី១២ សីហា ២០១៥
                       ម៉ោង ១១ៈ៣០ នាទី ថ្ងៃត្រង់
ទស្សនៈកិច្ច និង​ធ្វើការសាកសួរ ហើយក៏ស្គាល់ពីរបៀបនៃការធ្វើការងាររបស់ក្រុមការងារនៃស្ថាប័នដឹឃែមបូឌាដេលី (The Cambodia Dialy)។ ការធ្វើបទបង្ហាញពីវិធីសាស្រ្ដមួយចំនួនដូចជា វិធីក្នុងការសរសេរ​ពត៌មាន វិធីសាស្រ្ដដើម្បីទទួលបានពត៌មានពីប្រភព វិធីយកពត៌មានដែលពិបាក និងរបៀបដើម្បីធ្វើអោយពត៌មានរបស់យើងល្បីហើយមានអ្នកទស្សនាច្រើន។

- ទូរទស្សន៍អប្សារា (ANN)

          ភ្នំពេញ៖ ថ្ងៃទី១២ សីហា ២០១៥
                       ម៉ោង ០២ៈ៤០ នាទី រសៀល
នៅទូរទស្សន៍អប្សារា និងការដើរទស្សនាពី Studio និងរបៀបនៃការបង្កើតនូវពត៌មានរបស់ទូរទស្សន៍។ បន្ទប់នៃការផ្សាយផ្ទាល់ នូវពត៌មាន និងឧបករណ៍ដែលជំនួយក្នុងការផ្សាយផ្ទាល់។
ការបង្ហាញពីរបៀបនៃការ Key Background ដោយប្រើឧបករណ៍ជំនួយគឺ Data Video។



ក្រុមហ៊ុន ស៊ីអាយណេត ថេកណូឡូជី ( CINET Technology)
       











           ភ្នំពេញ៖ ថ្ងៃទី១៣ សីហា ២០១៥
                         ម៉ោង ០៣ៈ១០ នាទី រសៀល
ការធ្វើបទបង្ហាញពីវិធីសាស្រ្ដនៃការសរសេរពត៌មានដាក់ក្នុងគេហទំព័រ។
ប្រភេទនៃសារពត៌មានគឺ
- គេហទំព័រ ( Internet Media)
- វិទ្យុ (Radio)
-ទូរទស្សន៍ (Television)។
ដំណើរការនៃការផលិតពត៌មាន៖
- ស្វែងរកពត៌មាន
- ចុះសម្ភាសន៍
- សរសេរ
- ធ្វើបច្ចុប្បន្នភាព
- ចងក្រងជាអត្ថបទពេញលេញ
- ពិនិត្យអត្ថបទ
- កែសម្រួលឃ្លា
- កែសម្រួលអក្ខរាវិរុទ្ធ
- ពនិត្យឡើងវិញ
- ចេញផ្សព្វផ្សាយ។
អត្ថបទដោយ៖ Vandy SC Kep

  • អ្វីទៅជាសារព័ត៌មាន?

សារព័ត៌មាន គឺជាការប្រមូល កែសម្រួល និងបទបង្ហាញនៃសារព័ត៌មាន សម្រាប់ការបោះពុម្ព ការផ្សាយ និងអឺុនធឺណែតផងដែរ។
សារព័ត៌មាន រួមមានវប្បធម៌ ទិដ្ឋភាពសង្គម និងដូចជាសិល្បៈកំសាន្តផងដែរ។ ការបោះពុម្ពផ្សាយ គឺត្រូវរួមបញ្ចូលទាំងរូបថតព័ត៌មាន ហើយរូបថតនោះត្រូវតែមានលក្ខណះជ្រាលជ្រៅ​ និងជាលក្ខណះឯកសារផងដែរ។ នៅសម័យបច្ចុប្បន្ន ការផ្សព្វ ផ្សាយព័ត៌មាន បានក្លាយជាអ្នកផ្ដល់ព័ត៌ និងមតិយោបល់អំពីករណីកិច្ចរបស់សាធារណៈយ៉ាងសំខាន់។

  • រូបថតសារព័ត៌មានគឺជាអ្វី?
រូបថតសារព័ត៌មាន គឺជាប្រភេទនៃសារព័ត៌មានដែលប្រាប់រឿងរ៉ាវអ្វីមួយដោយតាមរយះរូបភាព (រូបភាព ឬវីដេអូ)។
- រូបភាពសាព័ត៌មានមាន ៣ ប្រភេទ៖
  1. រូបភាពសិល្បៈ
  2. រូបភាពការផ្សព្វផ្សាយជាសាធារណៈ
  3. រូបភាពសារព័ត៌មាន

Radio គឺជាដំណើរការនៃការផ្ញើរនិងការទទួលសារ ដោយប្រព័ន្ធរលកសំលេងអេឡិចត្រូម៉ាញេទិច ដោយគ្មានភ្ជាប់ខ្សែ សម្រាប់ធ្វើការផ្សព្វផ្សាយពត៌មានទាំងអស់ទៅកាន់មនុស្សក្នុងសង្គម។
តើ Radio មកពីពាក្យអ្វី?
Radioគឺមកពីពាក្យថា Radiotelegraphy ដែលកាលពីដំបូងឡើយវាមានឈ្មោះថា Wireless telegraphy
នៅឆ្នាំ១៨៩៧ លោក Edourd Branly ជាជនជាតិបារាំង បានហៅឈ្មោះអោយ Radio មានឈ្មោះមួយទៀតថា Radioconductor
Radio គឺមកពីភាសាឡាតាំង to radiate ដែលមានន័យថា “ spoke of a wheel, beam of light, ray”
ពាក្យ Radioចាប់ផ្ដើមស្គាល់ និងមនុស្សទូទៅស្គាល់នៅក្នុងឆ្នាំ១៩០៧ នៅក្នុងប្រទេសបារាំង។ ហើយទាហានបារាំងប្រើ Radio ដើម្បីធ្វើការទាក់ទងនៅក្នុងឆ្នាំ១៩១២។
នៅឆ្នាំ១៩២០ គេចាប់ផ្ដើមប្រើ Radio ជាសាធារណៈ នៅអាមេរិច ទ្វីបអឺរ៉ុប និងអាស៊ី។ នៅក្នុងប្រទេសអង់គ្លេស គេហៅ Radioថា Broadcasting នេះមានន័យថា គឺជាពាក្យដែលបានមកពីស្រែ គឺជាការសាប ព្រោះស្រូវ ដែលបាចសាច ។
ប្រវត្តិនៃ Radio
នៅឆ្នាំ១៨៦៤ លោក James Clerk Maxwell បង្ហាញថា ដែលរលកមេដែកអគ្គិសនីបានផ្សព្វផ្សាយនៅលើលំហ ឬនៅលើអវកាស ( ដែលធ្វើការផ្សព្វផ្សាយ ឬចែកចាយនៅតាមអាកាស )។
នៅឆ្នាំ១៨៨៦ លោក Heinrich Rudolf Herte បានបោះពុម្ពសៀវភៅដែលបង្ហាញពីការរកឃើញរបស់លោក James Clerk Maxwell ។ ហើយបន្ទាប់មកទៀតគាត់ក៏បានរកឃើញនូវរលកវិទ្យុ ( ហើយគាត់បានដាក់ឈ្មោះថា Heinrich Waves )។
នៅខែសីហា ១៨៩៤ លោក Oliver lodge គឺជាអ្នកទី១ ដែលបានបង្កើតនូវ Radio មុនដំបូងគេ ប៉ុន្តែវាអាចចាប់បានរលកត្រឹមតែ ៥០ម៉ែត្រតែប៉ុណ្ណោះ។ បន្ទាប់មកនៅឆ្នាំ១៨៩៥ លោក Jagadish Bose ជាជនជាតិឥណ្ឌា បានបង្កើត Radio ដូចលោក Oliver lodge ដែរ។ និងម្នាក់ទៀតគឺលោក Alexander Stepanovich Popov

អ្នកដែលបង្កើត Radio នោះគឺលោក Guglielmo Marconi ដែលបានបង្កើតនូវ Radio នៅក្នុងឆ្នាំ១៨៩៦ និងធ្វើការផ្សព្វផ្សាយ។

លោក Guglielmo Marconi

បច្ចប្បន្នបច្ចេកវិទ្យាមានការរីកចំរើនខ្លាំង នៅក្នុងសម័យកាលនេះផងដែរពិភពលោកបានបង្កើតឡើងនូវប្រភេទកាមេរ៉ាជាច្រើននិងទំនើប ដោយអាចថតនូវរូបភាព និងRecord នូវវីដេអូបានយ៉ាងល្អ។
ខាងក្រោមនេះគឺជាកាមេរ៉ាចំនួន5ប្រភេទដែលមានការទទួលគាំទ្រពីអតិថិជន ក៏ដូចជាអ្នកដែលចូលចិត្តប្រើប្រាស់នូវកាមេរ៉ា។

1. Canon EOS 5D Mark II


កាមេរ៉ា Canon EOS 5D Mark II គឺជាប្រភេទកាមេរ៉ា Digital ដែលមាន Len ជាប្រភេទដែលអាចដោះចេញបាន ហើយមាន Len ទំហំ 21.1 pixel​ និងមានFrame Full HD ដែលត្រូវបានផលិតដោយក្រុមហ៊ុន Canon។ជាប្រភេទម៉ាស៊ីនថត​ Canon EOS ដំបូងដែលក្រុមហ៊ុន Canon បង្កើតឡើងដើម្បីឱ្យមានសមត្ថភាពថតវីដេអូ។
វាត្រូវបានទទួលជោគជ័យ និងបានដាក់លក់នៅលើទីផ្សារនៅថ្ងៃទី 17 ខែកញ្ញាឆ្នាំ 2008។

-ប្រភេទ             Digital single-lens reflex camera
-Sensor              36 × 24 mm CMOS
-Maximum         5,616 × 3,744 (21.1 megapixels)
-Lens                 ផ្លាស់ប្ដូរបាន
-Shutter            អេឡិចត្រូនិច
-Shutter speed    30 to 1/8000 s     
-តម្លៃ                $2,699​ (Body)
-ផលិតនៅ​        ប្រទេសជប៉ុន    

2. Nikon D90


កាមេរ៉ា Nikon D90 គឺជាប្រភេទកាមេរ៉ា Digital ដែលមាន Len ជាប្រភេទដែលអាចដោះចេញបាន ហើយមាន Len ទំហំ 12.3 pixel​ និងមានFrame Full HD ដែលត្រូវបានផលិតដោយក្រុមហ៊ុន Nikon និងត្រូវបានដាក់បង្ហាញនៅថ្ងៃទី 27 សីហា 2008 ។វាគឺជាការផលិតនៃម៉ូដគំរូអោយ Nikon D80 ។

-ប្រភេទ             Digital single-lens reflex
-Sensor               23.6 mm × 15.8 mm Nikon DX format
-Maximum         4,288 × 2,848 (12.3 effective 
-Lens                  ផ្លាស់ប្ដូរបាន
-Shutter              ឡិចត្រូនិចដែលគ្រប់គ្រងបញ្ឈរធ្វើដំណើរ
-Shutter speed      30 s to 1/4000 s in 1/2 or 1/3 stops and Bulb, 1/200 s X-sync
-តម្លៃ                   $899.00​ (Body)
-ផលិតនៅ​          ប្រទេសថៃ​​​        ។

3. Panasonic Lumix DMC-GM1


កាមេរ៉ាប្រភេទ Panasonic Lumix DMC-GM1 គឺជាការមេរ៉ាដែលមានខ្នាតតូចអាចអោយលោកអ្នកធ្វើការយកទៅមកបានយ៉ាងងាយស្រួល ព្រោះប្រភេទកាមេរ៉ានេះលោកអ្នកអាចធ្វើការដាក់បាននៅក្នុងកាបូន ឬក្នុងហោប៉ៅជាដើម។
ក្រុមហ៊ុន Panasonic បានអះអាងថាមានកាមេរ៉ានេះគឺជាការតូចបំផុតក្នុងចំណោមម៉ាស៊ីនថតដែលអាចផ្លាស់ប្តូរ Len បាន, ប៉ុន្តែគ្មាន viewfinderទេ, មិនមានស្ថេរភាពនៅក្នុងរាងកាយ hotshoe នោះទេ, មានប្រព័ន្ធ Wifi, ប៉ុន្តែគ្មានប្រព័ន្ធ NFC នោះទេ។ 

-ប្រភេទ             Micro Four Thirds system
-Sensor               4/3 type CMOS
-Maximum         4592 x 3448 (16.84 megapixels)
-Lens                  មិនអាចផ្លាស់ប្ដូរបាន
-Shutter              ល្បឿនអេឡិចត្រូនិច
-Shutter speed      60–1/16,000 sec         
-តម្លៃ                   $749.99 direct, with lens

4. Sony A7 II


កាមេរ៉ាប្រភេទ Sony A7II គឺជាការមេរ៉ាឌីជីថលដែលមានរូបរាងដ៏ស្រស់ស្អាតគួរអោយស្រឡាញ់។​ វាមានសមត្ថភាពពិសេសអាចថតរូបបានយ៉ាងស្រស់ស្អាត និងរូបរាងរបស់វាទាន់សម័យ។
Sony A7II គឺជាកាមេរ៉ាឌីជីថលបានប្រកាសនៅថ្ងៃទី20ខែវិច្ឆិកាឆ្នាំ 2014 ។



-ប្រភេទ             Sony A7II  model ILCE-7M2
-Sensor               35.8 x 23.9mm Exmor full-frame HD CMOS Sensor
-Maximum         6000 x 4000 (3:2) (24 megapixels)
-Lens                  អាចផ្លាស់ប្ដូរបាន
-Shutter             ឡិចត្រូនិចដែលគ្រប់គ្រង, បញ្ឈរ-ឆ្លងកាត់ 
-Shutter speed     1/8000 - 30 sec, BULB        
-តម្លៃ                  $1,698(Body),  $1,998(with len)

5. Samsung NX11


កាមេរ៉ាប្រភេទ Samsung NX11 ដែលបានបំពាក់កាមេរ៉ា mirrorless ជាការតុបតែងបានយ៉ាងល្អ និងត្រូវបានផលិតផល ដោយក្រុមហ៊ុន Samsung និងដាក់បង្ហាញនៅថ្ងៃទី 28 ខែធ្នូឆ្នាំ 2010 ដែលបានបង្ហាញលក្ខណៈពិសេសអនុគមន៍ដើម្បីបង្ហាញពី NX10 ដែលបានរចនាឡើងវិញ។


-ប្រភេទ             Samsung NX11
-Sensor               23.4 x 15.6mm (APS-C type)
-Maximum         4592 x 3056 (15 megapixels)
-Lens                  អាចផ្លាស់ប្ដូរបាន
-Shutter             ឡិចត្រូនិចដែលគ្រប់គ្រង, បញ្ឈរ-ឆ្លងកាត់
-Shutter speed     1/4000s to 30s    
-តម្លៃ                  $741.19



ប្រភព៖ Wikipedia
នៅកក្នុងការងារប្រចាំថ្ងៃរបស់អ្នកជំនួញក៏ដូចជា សិស្សានុសិស្សមួយចំនួនតែងតែប្រើប្រាសកុំព្យូទ័រសម្រាប់សិក្សាស្រាវជ្រាវ និងធ្វើការងារផ្សេងៗទៀត។ ជាទូទៅ​ នៅពេលដែលគេបានបញ្ចប់ការងាររបស់គេ គេតែងតែបិទតាមវិធីធម្មតាដែលមនុស្សជាច្រើនប្រើជាទូទៅ ឬប្រើវិធីលឿនដោយចុច Alt+F4 រួចចុច Enter។
នៅក្នុងចំនុចខាងក្រោមនេះ គឺជាវិធីងាយ ហើយលឿនដែលអាចអោយអ្នកបិទកុំព្យូទ័របានយ៉ាងលឿន៖
  • ចុចម៉ៅស្ដាំ (Right Click) នៅលើអេក្រង់របស់កុំព្យូទ័រ
  • យកពាក្យថា New ហើយចុចលើ Shortcut
shortcut
  •  បន្ទាប់មកវានិងឡើងផ្ទាំងមួយឡើងមក
shortcut

  • ចូរអ្នកCopy code ដែលនៅក្នុងវង់ក្រចកនេះ​ ទៅដាក់នៅក្នុងប្រអប់នោះ​ (Shutdown -s -t 00)
shortcut

  • បន្ទាប់មកចុចលើប៊ូតុង Next
  • ត្រូវដាក់ឈ្មោះអោយវាទៅតាម ដើម្បីកុំអោយយើងមានការភាន់ច្រឡំ រួចចុច Finish
shortcut

ពេលនេះការងាររបស់អ្នកត្រូវបានបញ្ចប់ អ្នកគ្រាន់តែចុចលើShortcutនោះ កុំព្យូទ័ររបស់អ្នកនិងបិទភ្លាម។

ដោយ៖ Vandy SC Kep

នៅក្នុងការបង្កើតអត្ថបទផ្សេងៗនៅក្នុងWordpress គឺវាអាចអោយយើងធ្វើការផ្សព្វផ្សាយបានតិចតួចតែប៉ុណ្ណោះ។ ជាទៅទៅបើចង់អោយគេហទំព័ររបស់យើងមានការល្បីល្បាញ និងមនុស្សទូទៅមានស្គាល់ច្រើន នោះយើងត្រូវធ្វើការចែកចាយអោយបានច្រើននៅលើបណ្ដាញឬទំនាក់ទំនងផ្សេងៗ។
សូមធ្វើតាមវិធីសាស្រ្ដដូចខាងក្រោម៖
  • បើកចូលទៅកាន់គណនី Wordpress របស់អ្នក
  • បន្ទាប់មកចុច Sharing
conect
បន្ទាប់មកអ្នកនឹងបានឃើញបណ្ដាញទំនាក់ទំនងជាច្រើនដែលយើងអាចធ្វើការ ភ្ជាប់វាបានដោយគ្រានតែៈ
  • ជ្រើសរើសបណ្ដាញណាមួយដែលអ្នកចង់ភ្ជាប់ ហើយចុច Connect
connect
  •  អ្នកគ្រាន់តែបំពេញនូវឈ្មោះប្រើប្រាស់របស់អ្នក ហើយចុចលើពាក្យ Authorize app
connect
  •  ចុងក្រោគ្រាន់តែចុច Connect ជាការស្រេច។
connect

អ្នកអាចផ្លាស់ប្តូរបានទាំងឈ្មោះអ្នកប្រើគណនីរបស់អ្នក (ឈ្មោះដែលអ្នកប្រើដើម្បី loginចូល) និងឈ្មោះបង្ហាញរបស់អ្នក (ឈ្មោះដែលត្រូវបានគេមើលឃើញនៅលើ post និង comment) ។
នៅពេលដែលអ្នកផ្លាស់ប្តូរ Username របស់អ្នក អ្នកនឹងមិនអាចផ្លាស់ប្តូរវាបានត្រឡប់មកវិញ និងឈ្មោះចាស់នឹងមិនអាចប្រើបានសម្រាប់អ្នកឬនរណាម្នាក់ក្នុងការប្រើ។ បើអ្នកគ្រាន់តែចង់បង្ហាញឈ្មោះរបស់អ្នកខុសគ្នាសូមផ្លាស់ប្តូរតែឈ្មោះរបស់អ្នកដែលត្រូវបង្ហាញបានហើយ។

ការផ្លាស់ប្តូរឈ្មោះបង្ហាញ (ឈ្មោះហៅក្រៅ)

  1. សូមចុចទៅកាន់ Profile របស់អ្នក
  2. បញ្ចូលឈ្មោះរបស់អ្នកនៅក្រោម​  Public Display Name
  3. ចុច Save Profile Details

ការផ្លាស់ប្តូរ Username

  1. ចូលទៅក្នុង WordPress.com ប្រើឈ្មោះអ្នកដែលមានស្រាប់របស់អ្នក
  2. ចូលទៅកាន់ Account setting របស់អ្នកហើយបញ្ចូលឈ្មោះអ្នកប្រើដែលអ្នកចង់បាននៅក្រោម Username
  3. នៅក្នុងប្រអប់អះអាង Username ដែលលេចឡើង បញ្ចូលឈ្មោះអ្នកប្រើថ្មីរបស់អ្នកជាថ្មីម្តងទៀត
  4. ជំហានបន្ទាប់នឹងអនុញ្ញាតឱ្យអ្នកផ្លាស់ប្តូរឬបង្កើតអាសយដ្ឋានដែលមានដូចខាងក្រោមៈ
    1. ជ្រើស "Yes, បង្កើតនូវគេហទំព័រថ្មីដើម្បីផ្គូផ្គងឈ្មោះអ្នកប្រើថ្មីរបស់ខ្ញុំ" នឹងបង្កើតកំណត់ហេតុបណ្ដាញថ្មីសម្រាប់អ្នក។ ប្រសិនបើ Username ថ្មីរបស់អ្នកគឺជា newusername, កំណត់ហេតុបណ្ដាញថ្មីនេះនឹង newusername.wordpress.com
    2. ការជ្រើស "No, មិនបង្កើតអាសយដ្ឋានផ្គូផ្គងជាមួយ។ " គ្រាន់តែផ្លាស់ប្តូរ Username របស់អ្នកនិងធ្វើឱ្យមានការផ្លាស់ប្ដូរដែលមិនមានអាសយដ្ឋាននៃការកំណត់ហេតុបណ្ដាញរបស់អ្នក។
  5. សូមអានព័ត៌មានដែលបង្ហាញនៅលើទំព័រនេះយ៉ាងប្រុងប្រយ័ត្នផងដែរ។ សំខាន់: អ្នកនឹងមិនអាចប្តូរ Username របស់អ្នកត្រឡប់មកវិញ។ ឈ្មោះចាស់នឹងត្រូវបានបម្រុងទុកហើយគ្មាននរណាម្នាក់មានសិទ្ធិចូលដំណើរការវា។
  6. ចុច Save Username ដើម្បីរក្សាទុកនូវឈ្មោះរបស់អ្នក និងUpdate នូវ Username របស់អ្នក។
Facebook គឺជាបណ្ដាញទំនាក់ទំនងដ៏ធំមួយនៅលើ់ពិភពលោក ដែលមានមនុស្សរាប់លាននាក់កំពុងតែប្រើប្រាស់វាជារាងរាល់ថ្ងៃ។​ ហើយបច្ចប្បន្ននេះ Facebook បានបន្ថែមមុខងារថ្មីមួយដែលមានឈ្មោះថា On this day ​សម្រាប់អោយអ្នកដឹងថា តើថ្ងៃនេះឆ្នាំមុនអ្នកបាន Post អ្វីខ្លះនៅក្នុង Facebook។​ On this day គឺអាចអោយអ្នកដឹងនូវពេលវេលាដែលអ្នកបាន Post កាលពីឆ្នាំក្លងទៅៗ។

សូមធ្វើតាមវិធីខាងក្រោម៖

  • បើកចូល (Log in) ចូលទៅក្នុងគណនី Facebook របស់អ្នក
  • ហើយចូលទៅកាន់ Setting
facebook


  • បន្ទាប់មកចុច Notifications
facebook


  • នៅត្រង់ On This Day ចុច ពាក្យ Edit
facebok


  • រួចហើយប្ដូរវាពី Off មក On
facebook


បន្ទាប់មកយើងចូលទៅកាន់ទំព័រដើមរបស់ Facebook វិញ។ សូមអ្នកមើលនៅខាងឆ្វេងនៃទំព័រនោះអ្នកនឹងឃើញពាក្យ On This Day។ នៅពេលដែលអ្នកចុចលើពាក្យនោះ វានឹងបង្ហាញនូវ Post ដែលអ្នកបានបង្ហោះថ្ងៃនេះឆ្នាំមុនៗ។ ប៉ុន្តែបើមិនមានបង្ហាញអ្វីទាំងអស់ នោះបានសេចក្ដីថា ថ្ងៃនេះឆ្នាំមុនៗ អ្នកមិនបានPost អ្វីទាំងអស់ ហើយអ្នកត្រូវចាំមើលនៅថ្ងៃបន្ទាប់ទៀត។
នៅក្នុង Wordpress ភាគច្រើនយើងតែងតែឃើញជាភាសាអង់គ្លេស អ្នកប្រហែលជាមិនដឹងទេថា យើងក៏អាចប្ដូរនូវភាសានេះបានដែរ។ហើយយើងចង់ដាក់វាជាភាសាអ្វីក៏បានដែរអោយតែយើងចង់។

របៀបធ្វើៈ

  • Log in ចូលទៅក្នុង Wordpress Dashborde
  • ចូលទៅកាន់ Profile
change languas


  • ហើយបន្ទាប់មកចុច Account setting
chnge
  • អ្នកអាចផ្លាស់ប្ដូរបានគ្រប់ភាសានៅត្រង់ Interface Language
change


  • អ្នកគ្រាន់តែប្តូរនូវភាសាណាមួយដែលអ្នកចង់បានរួចហើយ ចុច Save Account setting ជាការស្រេច។
change
នៅពេលដែលយើងបង្កើតWordpress រួចរាល់ហើយនោះ យើងនៅមិនទាន់មានការដាក់បង្ហាញអ្នកទស្សនានៅឡើយទេ។ ដើម្បីអោយដឹងថាមានមនុស្សប៉ុន្មានអ្នកដែលបានចូលមកទស្សនាក្នុងWordpress របស់យើងក្នុងមួយថ្ងៃៗ។
វីធីធ្វើ៖
ជំហានទី១ៈ
  • Log in ចូលទៅក្នុង wordpress dashborde របស់យើង
  • រួចហើយ ចុចលើ WP Admin
  • បន្ទាប់មកចុចលើពាក្យ​ Appearance ហើយចុចពាក្យ Widgets

visitor
  • ស្វែងរក Text ហើយអូសវាយកទៅដាក់នៅក្នុង Sidebar
ជំហានទី២ៈ
  • បើកចូលទៅក្នុងគេហទំព័រមួយដែលមានឈ្មោះថា www.flagcounter.com
  • បន្ទាប់មកធ្វើការកំណត់នូវរូបរៀងផ្សេងៗតាមដែលអ្នកចង់បាន
  • ចុចទៅលើពាក្យថា Get your flag counter
visitor
 
  • ចុច Skip
  • copy code ដែលនៅក្នុងប្រអប់ដែលមានឈ្មោះថា code for websites (HTML)
visitor
 
 
ជំហានទី៣ៈ
  • ចូលទៅកាន់ Sideabr របស់យើងវីញ
  • ហើយយក Code ដែលបាន Copy នោះ យកមក Past នៅក្នុងប្រអប់
  • ចុច Save ជាការស្រេច។
visitor
នៅក្នុងWordpress នីមួយៗសុទ្ធតែមានការដាក់នូវ Facebook Like Page  ដើម្បីអោយអ្នកដែលចូលទៅទស្សនាWordpress របស់យើងជូយ Like នូវ page facebook របស់យើង។
ដើម្បីដាក់នូវ page នោះបានសូមធ្វើតាមចំនុចដែលបានប្រាប់ដូចខាងក្រោម៖
  • បើកចូលទៅកាន់Wordpress របស់អ្នក
  • ចុច WP Admin
  • ចុចលើ Appearance
  • បន្ទាប់ពីនោះចុចលើពាក្យថា Widgets
vandysckep
 
 
 
  • ហើយធ្វើការស្វែងរកនូវ Text widgets ហើយចាប់តោងវាដាក់ទៅលើប្រអប់នៃ sidebar
  • Copy URL របស់ Facebook  page របស់អ្នកចូលដាក់ទៅក្នុង Text box
facebook
 
 
  • ចុច Save ជាការស្រេច។
 
vandysckep
​យើងឃើញមានគេហទំព័រជាច្រើនដែលមានការដាក់បង្ហាញនូវ Barner ឬក៏ផ្ទាំងផ្សព្វផ្សាយផលិតផលផ្សេងៗនៅក្នុងwordpress។
ហើយយើងក៏អាចធ្វើការដាក់នូវ Barner ផ្សព្វផ្សាយទាំងអស់នោះនៅលើWordpress របស់យើងបានដែរ ដោយធ្វើតាមការបង្ហាញពីចំនុចតូចៗដូចខាងក្រោមៈ
  • បើកចូលទៅកាន់Wordpress របស់អ្នក
  • បន្ទាប់មកចុច WP Admin
  • ចុច Appearance ហើយចុច​ Widgets
vandysckep
  • បន្ទាប់មកស្វែងរក Text widgets ហើ់យចាប់តោងវាដាក់ទៅក្នុងប្រអប់នៃ Sidebar
  • បន្ទាប់មកគ្រាន់តែ copy code ដែលជាផ្ទាំងផ្សព្វផ្សាយ របស់អ្នកដាក់ចូល
  • ចុច save ជាការស្រេច។
vandysckep
នៅក្នុងមេរៀនឯកសារនេះ និងបង្ហាញអ្នកពីរបៀបក្នុងការបង្កើត wordpress post ដោយគ្រាន់តែអនុវត្តិតាមចំនុចដូចខាងក្រោម៖
  • បើកចូលទៅកាន់ wordpress របស់អ្នក
  • ចុចទៅលើ Blog post រួចហើយ​ ចុច Add New
vandysckep
នៅក្នុងទំព័រមួយនេះអ្នកនិងបានឃើញនូវ ការកំណត់ជាច្រើនដែលអ្នកត្រូវតែធ្វើ។ នេះជាផ្នែកដ៏សំខាន់បំផុតនៃទំព័រនេះ៖
  1. Post content: អ្នកអាចប្រើប្រាស់នៅត្រង់ចំណុចនេះបានច្រើន ដើម្បីបន្ថែមមាតិកាពិតប្រាកដនៃការPost របស់អ្នក។ សូមចំណាំថាវាមានផ្ទាំងពីរគឺ រូបភាព និងអត្ថបទ។
  2. Post title: ជាកន្លែងដែលនាក់ត្រូវដាក់ចំណងជើងអោយអត្ថបទរបស់អ្នក
  • នៅពេលដែលអ្នកធ្វើការសរសេរអត្ថបទរបស់អ្នកបានរួចរាល់ហើយ អ្នកគ្រាន់តែចុចលើពាក្យថា
    • Publish​: ដើម្បីធ្វើការផ្សព្វផ្សាយ និងដាក់ទៅលើទំព័ររបស់អ្នក
    • Save Draft: ដើម្បីរក្សាឯកសារនោះទុកនៅក្នុងwordpress របស់អ្នក។
ស្វាគមន៍មកកាន់Blogរបស់ខ្ញុំ

comment

ផ្សព្វផ្សាយ

Visitor

Flag Counter

បន្ទប់សំរាប់ជួល

ផ្សព្វផ្សាយ

Facebook Like Box

Donbosco page

វីដេអូ

Powered by Blogger.

- Copyright © បច្ចេកវិទ្យា -Robotic Notes- Powered by Blogger - Designed by Johanes Djogan -