Posted by : ND
Tuesday, December 29, 2015
តើអ្នកមិនចង់បិទកុំព្យូទ័ររបស់អ្នក នៅពេលដែលមិនទាន់បានបញ្ចប់ការងារនៅឡើយមែនទេ? ដូច្នេះអ្នកតែងតែ Sleep កុំព្យូទ័ររបស់អ្នកមួយភ្លែត ហើយទើបមកបើកបន្តការងាររបស់អ្នកទៀត។ អ្នកគ្រាន់តែប្រើ One Click បើសិនជាអ្នកប្រញ៉ាប់ប្រញាល់។នៅក្នុងចំនុចខាងក្រោមនេះនឹងបង្ហាញអ្នកនូវចំនុចមួយដែលប្រើត្រឹមតែ One Click៖
របៀបធ្វើៈ
- ចុចម៉ៅខាងស្ដាំ (Right Click) នៅលើអេក្រង់កុំព្យូទ័រ
- ចុចពាក្យ New ហើយចុចលើ Shortcut
- បន្ទាប់មកវានឹងឡើងផ្ទាំងមួយឡើងមក
- ចូរអ្នក Copy កូដដែលនៅក្នុងវង់ក្រចក (exe powrprof.dll,SetSuspendState 0,1,0)
- យកកូដដែល Copy ទៅដាក់នៅក្នុងប្រអប់នៃផ្ទាំងនោះ
- ហើយចុច Next
- អ្នកត្រូវប្ដូរឈ្មោះដើម្បីកុំអោយអ្នកមានការភ័ណច្រឡំ (ឧទាហរណ៍ៈ Sleep)
- បន្ទាប់មកចុច Finish ជាការស្រេច។
អ្នកទទួលបាន Shortcut ក្នុងការ Sleep កុំព្យូទ័រហើយ អ្នកក៏អាចប្ដូរ Icon របស់វាដើម្បីអោយអ្នកងាយស្រួលក្នុងការចំណាំដោយៈ
- ចុចម៉ៅខាងស្ដាំលើ Shortcut ដែលយើងទើបតែបង្កើតនោះ
- ចុចពាក្យ Propertise
- រួចហើយវានឹងឡើងផ្ទាំងមួយឡើងមក ត្រូវចុចលើ Change Icon
- បន្ទាប់មកមានរូបភាពជាច្រើនដែលអ្នកអាចធ្វើការជ្រើសរើសបាន ដោយចុចលើរូបនោះ ហើយចុច Ok
- រួចហើយចុច Ok ដើម្បីបញ្ចប់។