Posted by : ND
Thursday, December 31, 2015
ជាធម្មតាលោកអ្នកតែងតែមាននូវគណនីFacebook រៀងៗខ្លួន ហើយតែងតែលេងជាប្រចាំ ពេលខ្លះអ្នកចង់បាននូវវីដេអូមួយដែលគេបានបង្ហោះនៅក្នុងគណនីរបស់គេ។ អ្នកមិនចាំបាច់ប្រើនូវកម្មវិធីជំនួយក្នុងការ Downloadវីដេអូនោះទេគឺគ្រាន់តែអនុវត្តន៍ទៅតាមចំនុចខាងក្រោមនេះ។
វីធីធ្វើ៖
- log in ចូលទៅក្នុងគណនី Facebook របស់លោកអ្នក
- បន្ទាប់មកចុច Play វីដេអូដែលអ្នកចង់ Download វានឹងមានសណ្ឋានបែបនេះ
- ប្ដូរ www នៅក្នុង URL ទៅជាអក្សរ m
- រួចចុច Enter វានឹងឡើងផ្ទាំងមួយឡើង
- ហើយចុច Play Video
- នៅពេលដែលវីដេអូកំពុងលេង ចុចម៉ៅខាងស្ដាំ ហើយយកពាក្យ Save Video As...
- ពេលនោះវានឹងឡើងផ្ទាំងមួយដើម្បីអោយយើងធ្វើការជ្រើសរើសទីតាំងសម្រាប់ទុកវីដេអូ
- ជ្រើសរើសទីតាំងរួចចុច Save ជាការស្រេច។
អត្ថបទ៖ Vandy SC Kep