នៅពេលដែលយើងបង្កើតWordpress រួចរាល់ហើយនោះ យើងនៅមិនទាន់មានការដាក់បង្ហាញអ្នកទស្សនានៅឡើយទេ។ ដើម្បីអោយដឹងថាមានមនុស្សប៉ុន្មានអ្នកដែលបានចូលមកទស្សនាក្នុងWordpress របស់យើងក្នុងមួយថ្ងៃៗ។
វីធីធ្វើ៖
ជំហានទី១ៈ
• Log in ចូលទៅក្នុង wordpress dashborde របស់យើង
• រួចហើយ ចុចលើ WP Admin
• បន្ទាប់មកចុចលើពាក្យ​ Appearance ហើយចុចពាក្យ Widgets

visitor
• ស្វែងរក Text ហើយអូសវាយកទៅដាក់នៅក្នុង Sidebar
ជំហានទី២ៈ
• បើកចូលទៅក្នុងគេហទំព័រមួយដែលមានឈ្មោះថា www.flagcounter.com
• បន្ទាប់មកធ្វើការកំណត់នូវរូបរៀងផ្សេងៗតាមដែលអ្នកចង់បាន
• ចុចទៅលើពាក្យថា Get your flag counter
visitor

• ចុច Skip
• copy code ដែលនៅក្នុងប្រអប់ដែលមានឈ្មោះថា code for websites (HTML)
visitor

ជំហានទី៣ៈ
• ចូលទៅកាន់ Sideabr របស់យើងវីញ
• ហើយយក Code ដែលបាន Copy នោះ យកមក Past នៅក្នុងប្រអប់
• ចុច Save ជាការស្រេច។
visitor
នៅក្នុងWordpress នីមួយៗសុទ្ធតែមានការដាក់នូវ Facebook Like Page  ដើម្បីអោយអ្នកដែលចូលទៅទស្សនាWordpress របស់យើងជូយ Like នូវ page facebook របស់យើង។
ដើម្បីដាក់នូវ page នោះបានសូមធ្វើតាមចំនុចដែលបានប្រាប់ដូចខាងក្រោម៖
• បើកចូលទៅកាន់Wordpress របស់អ្នក
• ចុច WP Admin
• ចុចលើ Appearance
• បន្ទាប់ពីនោះចុចលើពាក្យថា Widgets
vandysckep

• ហើយធ្វើការស្វែងរកនូវ Text widgets ហើយចាប់តោងវាដាក់ទៅលើប្រអប់នៃ sidebar
• Copy URL របស់ Facebook  page របស់អ្នកចូលដាក់ទៅក្នុង Text box
facebook

• ចុច Save ជាការស្រេច។

vandysckep
​យើងឃើញមានគេហទំព័រជាច្រើនដែលមានការដាក់បង្ហាញនូវ Barner ឬក៏ផ្ទាំងផ្សព្វផ្សាយផលិតផលផ្សេងៗនៅក្នុងwordpress។
ហើយយើងក៏អាចធ្វើការដាក់នូវ Barner ផ្សព្វផ្សាយទាំងអស់នោះនៅលើWordpress របស់យើងបានដែរ ដោយធ្វើតាមការបង្ហាញពីចំនុចតូចៗដូចខាងក្រោមៈ
• បើកចូលទៅកាន់Wordpress របស់អ្នក
• បន្ទាប់មកចុច WP Admin
• ចុច Appearance ហើយចុច​ Widgets
vandysckep
• បន្ទាប់មកស្វែងរក Text widgets ហើ់យចាប់តោងវាដាក់ទៅក្នុងប្រអប់នៃ Sidebar
• បន្ទាប់មកគ្រាន់តែ copy code ដែលជាផ្ទាំងផ្សព្វផ្សាយ របស់អ្នកដាក់ចូល
• ចុច save ជាការស្រេច។
vandysckep
នៅក្នុងមេរៀនឯកសារនេះ និងបង្ហាញអ្នកពីរបៀបក្នុងការបង្កើត wordpress post ដោយគ្រាន់តែអនុវត្តិតាមចំនុចដូចខាងក្រោម៖
• បើកចូលទៅកាន់ wordpress របស់អ្នក
• ចុចទៅលើ Blog post រួចហើយ​ ចុច Add New
vandysckep
នៅក្នុងទំព័រមួយនេះអ្នកនិងបានឃើញនូវ ការកំណត់ជាច្រើនដែលអ្នកត្រូវតែធ្វើ។ នេះជាផ្នែកដ៏សំខាន់បំផុតនៃទំព័រនេះ៖
1. Post content: អ្នកអាចប្រើប្រាស់នៅត្រង់ចំណុចនេះបានច្រើន ដើម្បីបន្ថែមមាតិកាពិតប្រាកដនៃការPost របស់អ្នក។ សូមចំណាំថាវាមានផ្ទាំងពីរគឺ រូបភាព និងអត្ថបទ។
2. Post title: ជាកន្លែងដែលនាក់ត្រូវដាក់ចំណងជើងអោយអត្ថបទរបស់អ្នក
• នៅពេលដែលអ្នកធ្វើការសរសេរអត្ថបទរបស់អ្នកបានរួចរាល់ហើយ អ្នកគ្រាន់តែចុចលើពាក្យថា
• Publish​: ដើម្បីធ្វើការផ្សព្វផ្សាយ និងដាក់ទៅលើទំព័ររបស់អ្នក
• Save Draft: ដើម្បីរក្សាឯកសារនោះទុកនៅក្នុងwordpress របស់អ្នក។
អ៊ីម៉ែល (E-mail) គឺជាប្រព័ន្ធអេឡិចត្រូនិចមួយដែលអាចអោយអ្នកធ្វើការផ្ញើសារ(Email) ទៅកាន់មនុស្សម្នាក់ឬច្រើននាក់បាន ហើយយើងក៏អាចធ្វើការទំនាក់ទំនងគ្នានៅលើអ៊ីម៉ែល(Email) នោះបានផងដែរ។
នេះគឺជាវិធីងាយៗ​ ដែលអាចអោយអ្នកបង្កើតអ៊ីម៉ែលបាន៖
• បើក Browser រួចវាយពាក្យ www.gmail.com
• ចុចលើ Create an account
• បន្ទាប់មកធ្វើការបំពេញឈ្មោះរបស់អ្នក​, អ៊ីម៉ែល, password, និងថ្ងៃខែឆ្នាំកំណើតរបស់អ្នក រួចហើយចុចលើ Create ឬជំហានបន្ទាប់
vadny sc kep
• បន្ទាប់មកដាក់លេខទូរស័ព្ទ រូចចុចបន្ត
vandy sc kep
• ពេលនោះក្រុមហ៊ុន Google នឹងផ្ញើសារលេខកូតទៅកាន់អ្នក ហើយអ្នកគ្រាន់តែបំពេញវារួចចុចបន្ត
• ជាចុងក្រោយគ្រាន់តែចុចលើពាក្យ បន្តទៅកាន់Gmail នោះជាការស្រេច។
vandy sc kep
Google គឺជាគេហទំព័រមួយដែលយើងអាចធ្វើការស្វែងរកនូវឯកសារ​ផ្សេងៗបានយ៉ាងច្រើន ហើយGoogleក៏ជាគេហទំព័រដ៏ល្បីល្បាញ ដែលមានមនុស្សរាប់លាននាក់កំពុងប្រើប្រាស់វាជារៀងរាល់ថ្ងៃ។
ហើយយើងក៏អាចធ្វើការផ្លាស់ប្ដូររូបភាពនៅលើGoogle បានដែរ៖

របៀបធ្វើៈ

• បន្ទាប់ពីយើងបើក Browser ហើយចូលទៅកាន់គេហទំព័រgoogle
• ចុចលើ customize ដែលនៅខាងស្ដាំ
• រូចយកពាក្យ setting
vandysckep
• បន្ទាប់មកចុច Get themes
vandysckep
• រួចហើយវានិងបង្ហាញរូបភាពជាច្រើនអោយយើងធ្វើការជ្រើសរើស
• អ្នកគ្រាន់តែចុចលើរូបណាមួយដែលពេញចិត្ត ហើយចុច Add to chrome ជាការស្រេច
vandysckep
vandy sc kep
កុំព្យូទ័រ គឺកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ក៏ដូចជាសិស្សានុសិស្សផងដែរ ដែលកំពុងប្រើប្រាស់នូវកុំព្យូទ័រក្នុងការសិក្សា និងស្រាវជ្រាវផ្សេងៗ។ដោយសារ​តែ​មាន​សារសំខាន់​យ៉ាង​នេះ​ហើយ ទើប​មនុស្ស​គ្រប់​គ្នា​តែងតែ​យក​ចិត្ត​ទុកដាក់​ជា​ខ្លាំង ចំពោះ​ការ​ថែ​រក្សា​ កុំព្យូទ័រ ​កុំ​ឱ្យ​វា​ឆ្លង​មេរោគ​ និង​ដើរ​យឺត ជា​ដើម​។​
ខាង​ក្រោម​នេះគឺជា ​វិធី​សាស្ត្រ​ស្រួល​ៗ មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​កុំព្យូទ័រ​យឺត​​ដើរ​លឿន​ឡើង​វិញ ដោយ​មិន​បាច់​យក​ឱ្យ​ជាង​មើល៖

១. Uninstall ​កម្ម​វិធី​មិន​ចាំ​បាច់​ចោល​ខ្លះ

កម្ម​វិធី​ខ្លះ​ឱ្យ​តែ​បើក​កុំព្យូទ័រ​ភ្លាម​ វា​នឹង​ដំណើរ​ការ​ភ្លាម ទាំងដែល​​​អ្នក​មិន​ចាំ​បាច់​ប្រើ​វា​ផង​នោះ។ ដូច្នេះ​ ដើម្បី​ឱ្យ​កុំព្យូទ័រ​ដើរ​លឿន​គួរ​តែ Uninstall ​វា​ចោល​ទៅ ប្រសិន​បើ​មិន​ចាំ​បាច់​ប្រើ​កម្ម​វិធី​នោះ។

២. លប់​ File ​មេ​រោគ​ចោល

File ​មួយ​ចំនួន​ ចូល​កុំព្យូទ័រ​របស់​អ្នក​ដោយ​ងាយ​បំផុត​នៅ​ពេល​ដែល​ប្រើ​អ៊ីនធឺណិត​ ពោល​គឺ​ជា​ពពួក​មេរោគ​តូច​ៗ​តាម​ Online ​នៅ​ពេល​ដែល​យើង​បើក​ចូល​ទៅ​វិបសាយ​អ្វី​មួយ។ ដូច្នេះ ប្រសិន​បើ​អាច​លុប​ File ​នេះ​ចោល​ទៅ ដោយ​ចូល​ទៅ​កាន់ TEMP ​​នៅ Drive D ។

៣. ដំណើរ​ការ Disk Cleanup

ជា​ធម្មតា អ្នក​គ្រប់​គ្នា​ត្រូវ​ចូល​ទៅ​ Disk Cleanup ​នេះ​ជា​ញឹកញាប់​បន្តិច ដើម្បី​ឱ្យ​កុំព្យូទ័រ​អាច​សម្អាត​ File ​ដែល​ខូច​ចោល​បាន​ខ្លះ និង​ដើរ​លឿន​ជាង​មុន។

៤. Clear Internet History

នៅ​ពេល​ប្រើ​អ៊ីនធឺណិត ​វា​តែង​បន្សល់​ឱ្យ​យើង​នូវ​វិបសាយ​ចាស់​ ដែល​អាច​មាន​មេរោគ​នៅ​ក្នុង​នោះ ដូច្នេះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រើ​អ៊ីនធឺណិត​ទៅ​លើ Browser ​ច្រើន​នោះ គួរ​តែ​សម្អាត​វា​ម្ដង​ទៅ។

៥. ត្រួត​ពិនិត្យ Disk ​ដែល Errors

Disk Errors ​ក៏​អាច​ធ្វើ​ឱ្យ​ កុំព្យូទ័រ​អ្នក​ដើរ​យឺត​ផង​ដែរ។ ដូច្នេះ​សូម​ចុច​ចូល Computer បន្ទាប់​មក​ Right Click លើ ​ Drive C ហើយ​យក​ពាក្យ Properties ។ ក្រោយ​ពី​នេះ​មក យក​ពាក្យ Tool ​ហើយ​ពិនិត្យ​លើ Option អ្នក​នឹង​ឃើញ មាន​ពាក្យ Drive for Errors ហើយ​ចុច​ Check now ​ នោះ​វា​នឹង​ដំណើរ​ការ​ ។

៦.  កំណត់​​កម្មវិធី​នៅ​ពេល​ Start Up

Startup program គឺ​ជា​កម្មវិធី​ដែល​ដំណើរ​ការ​ភ្លាម​នៅ​ពេល​បើក​កុំព្យូទ័រ​ ដែល​ធ្វើ​អោយ​កុំព្យូទ័រ​​ដំណើរ​ការ​យឺត​អំឡុង​ពេល​ចាប់​ផ្ដើម​ដំណើរ​ការ​​ ចូល​ Window។ ដើម្បី​បិទ​កម្មវិធី​ទាំង​នោះ​យើង​ត្រូវ​ចូល​ Run​ ដោយ​ចុច​ ( Window + R ) Key​ ហើយ​វាយ​ពាក្យ​ “msconfig”​ ចុច​ Enter។
ដើម្បីជាការងារស្រួល ហើយអោយដឹងថា តើមានមនុស្សប៉ុន្មាននាក់ចូលមកទស្សនាប្លុករបស់យើង? ខាងក្រោមនេះជាចំនុចខ្លះៗ ពីរបៀបក្នុងការដាក់បង្ហាញអ្នកទស្សនា (Visitor)។
របៀបធ្វើៈ
ជំហានទី១

• លោកអ្នកអាចធ្វើការផ្លាស់ប្ដូរទំរង់មួយចំនួនបន្ថែមទៀត ដោយការកំណត់ផ្ទាល់របស់អ្នក
• បន្ទាប់ពីផ្លាស់ប្ដូរទំរងតាមដែលអ្នកចង់បានរួចរាល់ហើយ ចុចពាក្យ GET YOUR FLAG COUNTER

• ផ្ទាំងមួយនឹងលោតឡើងមក ហើយយើងត្រូវបំពេញ E-mail របស់យើង ឬក៏យើងអាចរំលងដោយចុចលើពាក្យថា Skip ក៏បាន

• បន្ទាប់មកលោកអ្នកអាចចុច Select លើកូដទាំងអស់រួច Copy យកកូដ HTML នោះ

ជំហានទី២

• Log in ចូលទៅកាន់ Blogger Dashboard
• ចុចលើពាក្យ Layout
• ចុចលើ Add a Gadget
• រួចហើយយក HTML/JavaScript

• ដាក់ចំណងជើង (Title)
• យកកូដដែលអ្នកបាន Copy នោះយកមក Past នៅក្នុង Content
• រួចចុច Save

• ជាចុងក្រោយចុច Save arrangement ជាការស្រេច។

I'm smoke cause of you

Friday, April 3, 2015
Posted by ND
Label នៅក្នុងប្លុក អាចជួយរៀបចំអត្ថបទរបស់យើងឲ្យមានរបៀបរៀបរយ ទៅតាមលំដាប់ថ្នាក់ មិនឲ្យវារញេរញៃ គ្មានសណ្ដាប់ធ្នាប់។ ការដែលយើងចេះប្រើ និងរៀបចំ Label​ ដាក់ឲ្យមានភាពទំនាក់ទំនងគ្នា ឬដាក់ចំណាត់ថ្នាក់ក្រុមឲ្យវា។ ដូច្នេះអ្នកចូលមកអាន និងទស្សនាប្លុករបស់យើង ងាយស្រួលជ្រើសរើសប្រធានបទ។
របៀបធ្វើៈ

• ចូលទៅកាន់ Blogger Dashboard
• បន្ទាប់មកចូលទៅក្នុង Layout
• រួចជ្រើសរើសពាក្យ Add a Gadget នោះផ្ទាំង Window ថ្មីនឹងបើកបង្ហាញអ្នក
• ហើយយក Label
•  រួចធ្វើការ Save ជាការស្រេច។

ដើម្បីបង្កើតតំណភ្ជាប់ខាងក្រៅ នៅក្នុងទំព័របានយើងអាចធ្វើតាមវិធីដូចខាងក្រោម។
របៀបធ្វើៈ

• ចូលទៅកាន់ Blogger Dashboard
• បន្ទាប់មកចូលទៅកាន់ page
• រួចចូលទៅកាន់ទំព័រថ្មីនៃ Dropdown
• ​ជ្រើសរើស Address របស់គេហទំព័រណាមួយ ដែលយើងចង់ដាក់តំណភ្ជាប់
• បញ្ជូល URL របស់គេហតំព័រនោះ ព្រមទាំងដាក់ឈ្មោះឲ្យបានសមរម្យ
• រួចហើយធ្វើការរក្សាទុក (Save)។

ដើម្បីបង្កើតទំព័របាន យើងអាចធ្វើតាមការណែនាំដូចខាងក្រោម។
របៀបធ្វើៈ

• Log in ចូលទៅក្នុង blog dashboard​ បន្ទាប់មកចុចលើពាក្យ pages ដែលស្ថិតនៅពីខាងក្រោម​ post
• គ្រប់ប្លុក គឺសុទ្ធតែមានទំព័រមួយដែលមានឈ្មោះថា Home page ។ ដូច្នេះយើងត្រូវបង្កើត ថ្មី (New blank page)
• ដាក់ឈ្មោះនូវចំណងជើងទំព័រសមរម្យល្អនិង បំពេញមាតិការបស់អ្នក

ដោយការប្រើវិធីនេះ អ្នកអាចបង្កើតទំព័រជាច្រើនតាមដែលចិត្តអ្នកចង់បាន។
ជាទូទៅនៅពេលដែលអ្នកបង្កើតប្លុកមួយរួចរាល់ហើយ ការជ្រើសរើស Template មកដាក់ជាការចាំបាច់។ មុននឹងសំរេចចិត្តយក Template ណាមួយយកមកដាក់អ្នកត្រូវពិនិត្យឲ្យបានច្បាស់លាស់។ ពេលខ្លះអ្នកយក Template មួចមកដាក់ ក៏ប៉ុន្តែវាមិនមាន Social Media Icon នោះទេ តើអ្នកត្រូវធ្វើដូចម្ដេច?
ខាងក្រោមនេះជាចំណុចខ្លះៗពីរបៀបក្នុងការដាក់ Social Media Icon

តើធ្វើដូចម្តេចដើម្បីបន្ថែមវា:

• ចូលទៅកាន់ Blogger Dashboard
• បន្ទាប់មកចូលទៅកាន់ Template
• រួចហើយចុចលើ Edit HTML (ដូចនៅក្នុងរូបខាងក្រោម)

• ចុច Click នៅកន្លែងណាមួយក៏បានអោយតែនៅក្នុងកូដ ហើយស្វែងរកកូដនេះ​
]]></b:skin>
• បន្ទាប់មក Copy កូដ CSS ខាងក្រោមយកទៅដាក់នៅពីខាងលើ (​ ]]></b:skin> )

#social-icons-V2 {
height:50px;
width:25%;
float:right;
clear:both;
z-index: 2;
position: relative;
margin-right:10px;
margin-bottom:0px;

.social-media-icons-V2 {
display:table

.social-media-icons-V2 ul {
text-align:right;
padding:5px 5px 0 0
list-style-image:none;
list-style-position:outside;
list-style-type:none;

.social-media-icons-V2 ul {
margin-bottom:0;
padding:0;
float:right;

.social-media-icons-V2 li.media_icon {
margin-left:6px;
padding-left:0 !important;
background:none !important;
display:inline;
float:left;

.social-media-icons-V2 li:hover {
-moz-transform: rotate(360deg);
-webkit-transform: rotate(360deg);
-o-transform: rotate(360deg);
transform: rotate(-360deg);
-moz-transition: all 0.5s ease-in-out;
-webkit-transition: all 0.5s ease-in-out;
-o-transition: all 0.5s ease-in-out;
-ms-transition: all 0.5s ease-in-out;
transition: all 0.5s ease-in-out;

• ឥឡូវនេះជាលើកដំបូងស្វែងរកស្លាកនេះទាំងស្រុង។ ប្រសិនបើអ្នកមិនអាចរកឃើញនេះបន្ទាប់មកមានតែស្វែងរក​ Pink Color Bold ផ្នែកដែលដិត។

<b:section class='header' id='header' maxwidgets='1' showaddelement='no'>

• ហើយយកកូដខាងក្រោមបន្ថែមនៅពីលើវាបន្ថែម៖

ការប្ដូរតាមបំណង:​

• បន្ថែម # ដើម្បីដាក់ប្រព័ន្ធផ្សព្វផ្សាយ Url បណ្ដាញសង្គមរបស់អ្នក។
• ប្រសិនបើអ្នកចង់យកចេញរូបតំណាងប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយនោះគ្រាន់តែលុបកូដ  <li .... </ li>  ។

ជាទូទៅនៅពេលដែលយើង បង្កើតប្លុកថ្មីៗ គឺយើងតែងតែដាក់ Template ដោយធ្វើការ Download មក។
Template ខ្លះនៅពេលដែលយើងទាញ Scroll ចុះមកគឺវាមាន Scroll to Top ឲ្យយើងដោយស្វ័យប្រវត្តិ ប៉ុន្តែ​ Template ខ្លះទៀតគឺមិនមាននោះទេ។
ក៏ប៉ុន្តែយើងអាចដាក់វាបានដោយ៖

• log in ចូលទៅកាន់ blog dashboard របស់យើង
• ចុច Layout
• ចុច Add a Gadget
• ចុច HTML/JavaScript
• បំពេញ Title
• ចុចទីនេះhttp://www.scrolltotop.com/ដើម្បីជ្រើសរើស រូបScroll to Top
• ជ្រើសរើស រូបណាមួយដែលអ្នកចង់បាន ហើយ Copy កូដនោះទៅដាក់នៅក្នុង Content
• ចុច Save
• ចុច Save arrangerment ហើយធ្វើការ របស់អ្នកមើលជាការស្រេច។
ក្រោយពេលដែលយើងបង្កើត​ Page Facebook រួចហើយ យើងចង់យកវាទៅដាក់នៅក្នុង Blog របស់យើង​ ដើម្បីឲ្យអ្នកដែលចូលមកទស្សនាប្លុករបស់យើងជួយ like page facebook របស់យើង។
របៀបធ្វើ៖

• log in ចូលទៅកាន់ facebook របស់យើង
• រួ​ចចុចលើ setting button រួចហើយចូលទៅកាន់ page របស់យើង​​

• ចុចត្រង់ About
• Scroll ចុះមកខាងក្រោមឲ្យអស់ ហើយយកពាក្យ Developers

• នៅត្រង់ The Like Button​ ចុចលើពាក្យ learn More

• ក្រោយពេលដែលចូលទៅដល់ទំព័រថ្មីមួយហើយ ចុចលើ Like Box

• copy url ឬអាស័យដ្ឋាន page របស់អ្នក យកទៅដាក់នៅក្នុងប្រអប់ Facebook Page URL​
រួចហើយចុច ពាក្យ Get Code

• បន្ទាប់ពីចុចលើពាក្យ Get Codeហើយ វានឹង ឡើងផ្តាំងមួយមក
• ចុចលើ IFRAME រូច Copy code ដែលនៅក្នុងប្រអប់នោះ

• បើកចូលទៅកាន់ Blog Dashbord របស់យើង​
• ចុចលើពាក្យ Layout
• ចុច Add a Gadget
• ចុចលើ HTML/JavaScript រួចហើយដាក់ចំណងជើង (Title)
• បន្ទាប់មកយកកូដ fb like box ដែលយើងបាន copy នោះមកដាក់ (past) នៅក្នុងប្រអប់ Content ហើយចុច Save

• ជាចុចក្រោយចុច Save arrangement
• ហើយធ្វើការ View ប្លុករបស់យើងមើលជាការស្រេច។
Facebook គឺជាបណ្ដាញទំនាក់ទំនងដ៏ធំបំផុតលើពិភពលោក ដែលមនុស្សទូទៅបានស្គាល់ ហើយនិងកំពុងប្រើប្រាស់វាជារៀងរាល់ថ្ងៃ ក្នុងការទំនាក់ទំនងគ្នា និងចែករំលែកពត៌មានផ្សេងៗ។
ហើយយើងក៏អាចបង្កើត Page របស់យើងផ្ទាល់សម្រាប់ផ្សព្វផ្សាយពត៌មានផ្សេងៗ។
របៀបក្នុងការបង្កើត Page :

• Log in ចូលទៅកាន់ Facebook របស់យើង
• រួចចុចលើ Setting Button
• ចុច Create Page

• ជ្រើសរើស Page ណាមួយដែលអ្នកចង់បាន
• បំពេញឈ្មោះ
• រួចចុច Get Start
• ធ្វើតាម Step នីមួយៗនោះជាការស្រេច។
ប្រសិនបើយើងចង់ដាក់បង្ហាញវីដេអូរបស់យើងឲ្យអ្នកដែលចូលមកទ្សនាប្លុករបស់យើង ដែលវីដេអូនោះនៅក្នុងyoutube ។
ដើម្បីធ្វើការទាញយកវីដេអូមកដាក់នៅក្នុងប្លុករបស់យើងបានយើងត្រូវ

• ចូលទៅកាន់ Blog Dashborde រួចធ្វើការ sing in ចូល
• ចូលទៅកាន់ layout

• ចុច Add a gadget

• ស្វែងរក HTML/JavaScript​ រួចចុចលើ សញ្ញាបូក

• រួចហើយបើកចូលទៅក្នុង Youtube ចុចមើល Video ដែលយើងចង់ដាក់
• ចុចចុះមកខាងក្រោមvideo រួចចុចពាក្យ share

• រួចហើយចុច Embed  រួចហើយ copy code ដែលនៅខាងក្រោម video នោះ

• បន្ទាប់មកចូលទៅកាន់ Blog Dashborde របស់យើងវិញ សរសេរ Title និងយក code នោះមកដាក់ក្នុង Content រួចចុចពាក្យ save

• ចុច save arrangement រួចចុច view blog របស់យើងមើលជាការស្រេច

នេះគឺជាលទ្ធផលដែលយើងទទួលបាន

Video Treiler

ស្វាគមន៍មកកាន់Blogរបស់ខ្ញុំ

comment

ផ្សព្វផ្សាយ

Visitor

Flag Counter

បន្ទប់សំរាប់ជួល

ផ្សព្វផ្សាយ

Facebook Like Box

Donbosco page

វីដេអូ

Powered by Blogger.

- Copyright © បច្ចេកវិទ្យា -Robotic Notes- Powered by Blogger - Designed by Johanes Djogan -